ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញចូលរួមពិធីបុណ្យ Doi Son 2012
នាថ្ងៃទី 29 មករា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ជើញ
ចូលរួមពិធីបុណ្យ Doi Son 2012 នៅស្រុក Duy Tien ខេត្ត Ha Nam ជាបិធីបុណ្យមានអត្ថន័យថា បើកឆ្នាំធ្វើការ ដាំដុះដោយអាកាសធាតុ អំណោយផល
គ្រួសារសម្បូរធូធារ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong tan Sang បាន
សង្កត់ធ្ងន់ធា៖ ក្នុងបណ្ដាដំណាក់កាលនៃប្រវត្តិសាស្ត្របានបញ្ជាក់ថា៖
ទោះបីនៅកាលះទេសះណាក៏ដោយ ក៏ប៉ុន្តែ កសិកម្ម កសិករ ជនបទជានិច្ចកាល
ជាមូលដ្ឋានរឹងមាំ ជាគ្រឹស្ឋានអោយការអភិវឌ្ឈន៏
សេដ្ឋកិច្ច នយោបាយ សង្គមរបស់ប្រទេសជាតិ។
|
ក្នុងដំណាក់កាលកសាងប្រទេសជាតិ នាបច្ចុបន្ន ប្រធានរដ្ឋបានចាត់ទុកថា៖ សេចក្ដីសម្រេចចិត្តនៃសន្និបាត មជ្ឈឹម លើកទី 7 នីតិកាល ទី ១០ ស្ដីអំពីការអភិវឌ្ឈន៏កសិកម្ម កសិករ និងជនបទ បានជ្រាបចូលជីវភាពរស់នៅ។ បុព្វហេតុឧស្សហូបនីយកម្ម ទំនើបភាវូបនីយកម្ម ចំណុះជាច្រើនទៅលើការអភិវឌ្ឈន៏របស់រណសិរ្យកសិកម្ម។ ប្រធានរដ្ឋបានថ្លែងថា៖ សេចក្ដីសម្រេចចិត្ត នៃសន្និបាត មជ្ឈឹមលើកទី 7 អំពីការអភិវឌ្ឈន៏កសិកម្ម កសិករ និងជនបទ បានជ្រាបចូលក្នុងជីវភាពរស់នៅ។ ក្នុងស្ថានភាព ធ្វើសមាហរណកម្មអន្តរជាតិ មនុស្សលោកកំពុងប្រឈមមុខនឹងការលំបាក់សាក់ល្បងជាច្រើន ដូច្នេះ បញ្ហាសន្តិសុខស្បៀងអាហារកាន់តែបានយកចិត្តទុកដាក់។ បិធីបុណ្យនេះមានអត្ថន័យដ៏សែនសំខាន់ មិនគ្រាន់តែដើម្បីរំលឹកឡើងវិញ ប្រពៃណីវប្បធម៏ ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិវៀតណាមអោយយើងតែប៉ុណ្ណោះ ថែមទាំង អប់រំយើងអំពីប្រពៃណីស្រឡាញពលកម្ម នៅលើស្រុកកំណើត ដើម្បីកសាង និងការពារមាតុប្រទេស។
ក៏ក្នុងថ្ងៃនេះដែរ នៅឃុំ Binh Dong ស្រុក Kim Son ខេត្ត Ninh Binh ប្រធានរដ្ឋ Truong Tan Sang បានបំផុសបុណ្យតេត ដាំដើមឈើ ដឹងគុណលោកប្រធានហូជីមិញជានិច្ចកាល។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានអំពាវនាវ ជនរួមជាតិក្នុងទូទាំងប្រទេស ក្នុងរយះពេលប៉ុន្មានថ្ងៃតេត ទទួលនិទាឃរដូវឆ្នាំរោងចត្វាស័ក 2012 ចូរសកម្មចូលរួមសកម្មភាពដាំដើមឈើ ដាំព្រៃ មនុស្សគ្រប់រូបដាំដើមឈើ គ្រួសារទាំងលាយដាំដើមឈើ ដាំដើមឈើតាមលក្ខណះជាក់ស្ដែង ទន្ទឹមនឹងនោះ លើកកំពស់ចំណេះដឹង និងមានវិធានការជាក់ស្ដែង ការពារព្រៃ រួមចំណែកអភិវឌ្ឈន៏សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ លើកកំពស់បំណូល និង គុណភាពរស់នៅអោយប្រជាជនដែរ៕