ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអគ្គលេខាធិការ អ.ស.ប.

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអគ្គលេខាធិការ អ.ស.ប. - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបជាមួយអគ្គលេខាធិការ អ.ស.ប. លោក
Ban Ki-moon នៅទីក្រុង New York។  (Image: VOV Online)

(VOVworld) – នាយប់ថ្ងៃទី ២៦ កក្កដា តាមម៉ោង់ New York (ថ្ងៃត្រងថ្ងៃទី ២៧ កក្កដា តាមម៉ោងហាណូយ) ប្រធានរដ្ឋវៀតណាម លោក​​ Truong Tan Sang បានចាកចេញ
ពីទីក្រុង New York វិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរទស្សកិច្ចនៅអាមេរិក
ប្រកបដោយជោគជ័យ តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ
លោក Barack Obama។

មុននោះ ប្រធានរដ្ឋវៀតណាមបានជួបជាមួយអគ្គលេខាធិការ អ.ស.ប. លោក
 Ban Ki-moon នៅទីក្រុង New York។ ក្នុងជំនួប អគ្គលេខាធិការ អ.ស.ប. បាន
វាយតំលៃ ខ្ពស់ចំពោះបណ្ដាសមិទ្ធិដែលវៀតណាមទទួលបានក្នុងការអភវិឌ្ឍន៍
សេដ្ឋកិច្ច-សង្គម រក្សារបានស្ថិរភាពនយោបាយ រួមចំណែកយ៉ាងសកម្មចូល
ក្នុងស្ថិរភាពនិងការ អភិវឌ្ឍន៍ក្នុងតំបន់និងលើសកលលោក។ លោក Ban
Ki-moon ក៏បានគាំទ្រការ ចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាព
របស់ អ.ស.ប. ហើយសម្តែង គោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយ
វៀតណាមស៊ីជំរៅថែមទៀត។

រីឯខ្លួនវិញ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ អ.ស.ប. ដើរតួនាទីដ៏ សំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ អ.ស.ប. នាពេល
ខាងមុខ ក៏ដូចជា ក្នុងការអអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហ្សវត្តន៍ (MDGs)​។ វៀតណាមមានគោលបំណងថា៖ អ.ស.ប. ពង្រីកតួនាទីរបស់ខ្លួនក្នុងការរក្សា
សន្តិភាព ស្ថិរភាពលើសកលលោក ក៏ដូចជា ក្នុងតំបន់ ជំរុញការសន្ទនា ដោះ
ស្រាយជំលោះ

អន្តរជាតិដោយឈរលើការប្រតិបត្តិរាល់គោលការណ៍នៃធម្មនុញ្ញ អ.ស.ប. និងច្បាប់
អន្តរជាតិ បង្កលក្ខណៈងាយស្រួលសំរាប់ការអភិវឌ្ឍន៍ នៃប្រទេសនានា ជាពិសេសគឺ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។មុខនោះ ប្រធានរដ្ឋ Truong Tan Sang ក៏បានជួបប្រា
ស្រ័យជាមួយអ្នកអប់រំ អ្នកស្រាវជ្រាវសេដ្ឋកិច្ច អតីតយុទ្ធជនអាមេរិកនិងតំណាងជន
វៀតណាមនៅអាមេរិក ផងដែរ។ នាយប់ថ្ងៃទី ២៥ កក្កដា ប្រធានរដ្ឋវៀតណាមបាន
ទទួលជួប សន្ទនាជាមួយគ្រួសារអតីតប្រធានាធិបតីអាមេរិក លោក Bill Cliton នៅ
ទីក្រុង New York។ ក្នុងការទទួលជួបសន្ទនា លោកនិងលោកស្រី Cliton បានជឿ
ជាក់ថា៖ ក្នុងឋានៈជាមិត្តនិងដៃគូរល្អរបស់វៀតណាម ប្រទេសទាំង ២ បន្តសហប្រ
តិបត្តិការ រួមចំណែកក្នុងសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ