|
ប្រធានរដ្ឋវៀតណាមបានអញ្ចើញចូលរួមពិធីបើកបុណ្យវិហា Hung ឆ្នាំ២០១៣។ |
VOV-នាយប់ថ្ងៃទី១៣មេសានៅមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រវិហារ
Hung ខេត្ត Phu Tho បានរៀបចំពិធីលើកដម្កើងទទួលប័ណ្ណទទួលស្គាល់ “ជំនឿ
ធ្វើសក្ការៈបូជាស្ដេច Hung នៅខេត្ត Phu Tho”ជាបេតិកភ័ណ្ឌវប្បធម៍ងរូបីយ៍
ដំណាងមនុស្សលោកនិងពិធីបើកបុណ្យវិហារ Hung ឆ្នាំ២០១៣។ អញ្ចើញចូល
រួមមានប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ដំណាងថ្នាក់ដឹកនាំក្រសួង
ផ្នែកដំបន់នានានិងអង្គការអន្តរជាតិរួមជាមួយដំណាងប្រជាជនវៀតណាមនៅឯបរទេសនិងភ្ញៀវទេសចរណ៍ជាច្រើនកុះករ។ ថ្លែងមតិនៅពិធី ប្រធានរដ្ឋ Truong
Tan Sang បានសង្កត់ធ្ងន់ថា៖
“ធ្វើសក្ការៈបូជាស្ដេច Hung មិនត្រឹមតែជាសកម្មភាពព្រលឹងបួងសួងជីដូនជីតាថែរក្សាឲ្យប្រទេសជាតិសម្បូរធូធាអាកាសធាតុអំណោយផលប្រទេសជាតិសម្បូររុងរឿងប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏ជ្រាលជ្រៅរំលឹកតភ្ជាប់ពង្រឹងចំណងសាមគ្គីភាពស្រលាញ់ជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍
ប្រជាជាតិវៀតណាម ជាបណ្ដាអ្នកមានប្រភពដើមរួមទៀតផង។ នេះគឺជាប្រភពដើមបង្កើតឡើងនូវកំលាំងពលំដើម្បីប្រជាជាតិវៀតណាមឆ្លងផុតពីរាល់ការ
លំបាកសាកល្បងអមតៈនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។”
|
ពិធីលើកដម្កើងទទួលប័ណ្ណទទួលស្គាល់ “ជំនឿធ្វើសក្ការៈបូជាស្ដេច Hung នៅខេត្ត Phu Tho”ជាបេតិកភ័ណ្ឌវប្បធម៍ងរូបីយ៍ដំណាងមនុស្សលោក |
ក្នុងឱកាសនេះដែរប្រជាជនវៀតណាមនៅឯបរទេសចំនួន៦០នាក់មកពីប្រទេសនិងដំបន់ដែនដីចំនួន១៦ ដំណាងឲ្យប្រជាជនវៀតណាមនៅឯបរទេសចំនួន៤,៥លាននាក់នាថ្ងៃទី១៣មេសាបានមកអុធធូបនៅវិហារព្រះម៉ែវិហារ
Hung ខេត្ត Phu Tho ផងដែរ។ ជនគ្រប់រូបបានរំភើបចិត្តក្នុងពេលបានត្រឡប់មក
ដំបន់ដី ជីដូនជីតា។ លោក Le Van Duyen អាយុ៨៤ឆ្នាំ ជាជនវៀតណាមនៅ
អាមេរិក បានឲ្យដឹងថា នេះជាលើកទី៦ជាបន្តបន្ទាប់លោកបានត្រឡប់វៀតណាម
ដើម្បីចូលរួមពិធីធ្វើសក្ការៈបូជាស្ដេច Hung៖
“យើងខ្ញុំមោទនភាពពីព្រោះជាកូនចៅ Au Co ជាជនវៀតណាម។ ទោះបីរស់នៅឆ្ងាយពីស្រុកកំណើត ប៉ុន្តែទឹកចិត្តជានិច្ចកាលឆ្ពោះទៅស្រុកកំណើត អំពី
ប្រជាជាតិ។ ក្នុងពេលត្រឡប់មកដំបន់ដីជីដូនជីតា ជាមួយស្ដេច Hung ជាម្ដង
បានត្រឡប់មកស្រុកកំណើតអ្នកម្ដាយ។ព្រឹត្តិការណ៍ឆ្នាំនេះកាន់តែមានអត្ថន័យ
ជាងក្នុងពេលជំនឿធ្វើសក្ការៈបូជាស្ដេច Hung ត្រូវបាន UNESCO ទទួលស្គាល់
ជាបេតិកភ័ណ្ឌពិភពលោក៕”