ប្រធានរដ្ឋសភាវៀតណាម៖ នាំចលនានិសិត្សវៀតណាមឡើងកំពស់ថ្មី
|
មហាសន្នបាតដំណាងទូទាំងប្រទេសសមាគមនិសិត្សវៀតណាមលើកទី៩អាណត្តិ២០១៣-២០១៨
បានប្រារព្ធឡើងជាផ្លូវការ។ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៩ធ្នូនៅទីក្រុងហាណូយ មហាសន្នបាតដំណាង
ទូទាំងប្រទេសសមាគមនិសិត្សវៀតណាមលើកទី៩អាណត្តិ២០១៣-២០១៨
បានប្រារព្ធឡើងជាផ្លូវការ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានលើកច្បាស់ថា ប្រទេសជាតិកំពុងជំរុញឧស្សាហូបនីយកម្ម
ទំនើបភាវូបនីយកម្មសមាហរណកម្មអន្តរជាតិ ដោយហេតុនេះ អង្គការនិសិត្ស
វៀតណាមត្រូវបន្តពង្រីកប្រពៃណីចលនាយុវជននិសិត្សខំប្រឹងប្រែងដោយឥតឈប់ឈរបង្កើតស្នាដៃជាច្រើនក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។ បក្សនិងរដ្ឋ
ជានិច្ចកាលចាត់ទុកយុវជនជាកំលាំងស្នូលនៃប្រទេសជាតិ កត្តាមួយក្នុងចំណោម
កត្តាកំណត់អនាគតវាសនានៃប្រជាជាតិ។
“បក្សអះអាងកសាងជួរបញ្ញាវ័ន្តរឹងមាំគឺលើកកំរិតបញ្ញារបស់ប្រជាជាតិ វិនិយោគកសាងជួរបញ្ញាវ័ន្ធគឺវិនិយោគឲ្យការអភិវឌ្ឍន៍ចីរភាព។ បក្ស រដ្ឋនិងជំនាន់មុនៗជានិច្ចកាលជឿជាក់និងសង្ឃឹមទៅលើជមនាន់និសិត្សបច្ចុប្បន្ននិងជឿជាក់ថា យុវជននិសិត្សនឹងបន្តប្រពៃណីនិងពង្រីករាល់តំលៃរបស់ប្រជាជាតិឧស្សារៀនសូត្រ ប្រទេសវៀតណាមអរិយ្យធម៍វីរភាព៕”