ប្រព័ន្ធមូលដ្ឋានទិន្នន័យផ្នែកឧស្សាហកម្មកែច្នៃ និង​ឧស្សាហកម្ម​ជួយឧបត្ថម្ភ​នៅ​វៀតណាមត្រូវបានបើកសម្ពោធជាផ្លូវការ

(VOVWORLD) - ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងនោះ សកម្មភាពដោះដូរពាណិជ្ជកម្មផ្ទាល់បានជួបប្រទះនឹងការលំបាកជាច្រើន ប៉ុន្តែប្រព័ន្ធមូលដ្ឋានទិន្នន័យនៃផ្នែកឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មជួយឧបត្ថម្ភពង្រីកបានប្រសិទ្ធភាពរបស់ខ្លួន ជួយវៀតណាមតភ្ជាប់ និងទាញយកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលវៀតណាមជាប្រទេសហត្ថលេខី។
ប្រព័ន្ធមូលដ្ឋានទិន្នន័យផ្នែកឧស្សាហកម្មកែច្នៃ និង​ឧស្សាហកម្ម​ជួយឧបត្ថម្ភ​នៅ​វៀតណាមត្រូវបានបើកសម្ពោធជាផ្លូវការ - ảnh 1 រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh  (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh  នាយកជាតិនៃអង្គការហិរញ្ញវត្ថុ អន្តរជាតិ (IFC) លោក Kyle Kelhofer  ឯកអគ្គរដ្ឋទូតអូស្រ្តាលី លោកស្រី  Robyn Mudie និងឯកអគ្គរដ្ឋទូតស្វីសលោក Ivo Sieber  និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានអញ្ជើញចុចប៊ូតុងបើកសម្ពោធប្រព័ន្ធមូលដ្ឋានទិន្នន័យផ្នែកឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មជួយឧបត្ថម្ភនៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានចាត់ទុកថា៖ ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងនោះ សកម្មភាពដោះដូរពាណិជ្ជកម្មផ្ទាល់បានជួបប្រទះនឹងការលំបាកជាច្រើន ប៉ុន្តែប្រព័ន្ធមូលដ្ឋានទិន្នន័យនៃផ្នែកឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មជួយឧបត្ថម្ភពង្រីកបានប្រសិទ្ធភាពរបស់ខ្លួន ជួយវៀតណាមតភ្ជាប់ និងទាញយកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលវៀតណាមជាប្រទេសហត្ថលេខី។ លោក Tran Tuan Anh បានអះអាងថា៖

“វៀតណាមបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង EVFTA ហើយរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នរួចជាស្រេច។ នាថ្ងៃទី ១ ខែសីហាខាងមុខ  EVFTA នឹងចូលធរមាន ពោលគឺ វៀតណាមនឹងមានឱកាសជាច្រើន ដើម្បីទាក់ទាញវិនិយោគិនមកពី EU និងពិភពលោក មកបណ្ដាក់ទុន ។ ក្នុងបរិបទនេះ ប្រព័ន្ធមូលដ្ឋានទិន្នន័យនៃផ្នែកឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មជួយឧបត្ថម្ភគឺមានសារសំខាន់ណាស់ សម្រាប់វិនិយោគិននៅក្នុង និងក្រៅប្រទេស ក្នុងការអភិក្រមជាមួយឱកាសទាំងនេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ