ប្រមូលផ្ដុំដោះស្រាយការលំបាកសំរាប់ខឿនសេដ្ឋកិច្ច។

ប្រមូលផ្ដុំដោះស្រាយការលំបាកសំរាប់ខឿនសេដ្ឋកិច្ច។ - ảnh 1
រដ្ឋាភិបាលបានសំណូមពរធនាគារជាតិវៀតណាមបន្តគ្រប់គ្រងគោលនយោបាយរូបីយវត្ថុ
សកម្មរួមផ្សំជាមួយគោលនយោបាយសាពើរព័ន្ធជួយអង្គភាពអាជីវកម្មទាក់ទង
ជាមួយទុនកម្ចីសំរាប់ផលិតកម្មអាជីវកម្ម


       VOV-តាមសេចក្តីសំរេចចិត្តនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំខែតុលាឆ្នាំ​២០១២
បានផ្សព្វផ្សាយនាថ្ងៃទី៧វិច្ឆិការដ្ឋាភិបាលបានសំណូមពរធនាគារជាតិវៀតណាម
បន្តគ្រប់គ្រងគោលនយោបាយរូបីយវត្ថុសកម្មរួមផ្សំជាមួយគោល​នយោបាយ
សាពើរព័ន្ធជួយអង្គភាពអាជីវកម្មទាក់ទងផ្ទាល់ជាមួយទុនកម្ចីសំរាប់​ការផលិតអាជីវកម្ម
ប៉ុន្តែមិនទុកឲ្យអតិផរណាកើនខ្ពស់ជាថ្មីម្តងទៀត។ រដ្ឋាភិបាលក៏​សំណូមពរធនាគារ
ជាតិវៀតណាមបង្កើនរូបីយប័ណ្ណទុកបំរងឆ្លើយតបនឹងតម្រូវការ​ផលិតកម្មអាជីវកម្ម
ក្នុងប៉ុន្មានខែចុងឆ្នាំ២០១២។ បណ្ដាក្រសួង​ស្ថាប័ន​ដំបន់សហការជិតស្និទ្ធក្នុងការ
គ្រប់គ្រងទីផ្សារតម្លៃពិសេសគឺតម្លៃស្បៀងអាហារ​ក្នុងឱកាសបុណ្យតេតប្រពៃណី។
ក្រសួងហិរញ្ញវត្ថុ ធនាគារជាតិវៀតណាម ក្រសួង​សំណង់ក្រសួងធនធាននិងបរិស្ថាន
សហការជាមួយក្រសួងស្ថាប័នលើកឡើងដំណោះស្រាយទាក់ទិនដល់ការកាត់បន្ថយ
ពន្ធចំណូលអង្គភាពអាជីវកម្មនិងការពន្យា​រយៈពេលបង់ប្រាក់ប្រើប្រាស់ដីសំរាប់
អង្គភាពអាជីវកម្មវិនិយោគសាងសង់ផ្ទះស្នាក់នៅ ដោះស្រាយការលំបាកសំរាប់ទីផ្សារ
អចលនៈវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ