បរិយាកាសចេញទ័ពផលិតនាដើមឆ្នាំថ្មីនៅដំបន់នានានៅទូទាំងប្រទេស
នាព្រឹកថ្ងៃទី២៤មករា (គឺថ្ងៃទី២ខែទី១តាមច័ន្ទគតិ) កម្មាភិបាល វិស្វករនិងកម្មាករនៅ
សំណង់ការដ្ធាន Cau Rong ទីក្រុង Da Nang បានចេញទ័ពផលិតនាដើមឆ្នាំ។ គំរោង
ការ Cau Rong បានបើកការដ្ធានកសាងនាខែកក្កដាឆ្នាំ២០០៩ គ្រោងនឹងបានសំរេចនា
ថ្ងៃទី២៩មិនាឆ្នាំ២០១៣។ ដល់ឥឡូវនេះបានសំរេចប្រមាណ៦០%។នាថ្ងៃទី២៣មករា (គឺថ្ងៃទី១ខែ១តាមច័ន្ទគតិ) កម្មាភិបាល កម្មករ កំពង់ផែ Tan Thuan ចំណុះកំពង់ផែ Sai Gon ទីក្រុងហូជីមីញ បានលើកទំនិញលើនាវាដឹកទំនិញចំនួន៣នាដើមឆ្នាំថ្មី២០១២។ លោក
Nguyen The Nhuong កម្មាករលើកទំនិញនៅ កំពង់ផែ Tan Thuan សប្បាយថ្លែងថា៖
“ក្រុមលើកដាក់ទំនិញយើងខ្ញុំបានលើកដាក់ទំនិញដើមដំបូងក្នុងឆ្នាំ និង ត្រូវបានថ្នាក់ដឹក
នាំកំពង់ផែSai Gon និងអង្គភាពមកជូនពរបុណ្យតេត លើកទឹកចិត្ត។ យើងខ្ញុំសង្ឃឹមថា ឆ្នាំ
ថ្មីកំពង់ផែSai Gon និងអង្គភាពនិងរកស៊ីបានល្អជាង ដើម្បីបងប្អូនយើងខ្ញុំមានចំណូលក្នុង
ឆ្នាំថ្មីស្ថិរភាព និងខ្ពស់ជាង៕ ”