ប្រារព្ធ “វិថីសៀវភៅនិទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦”

(VOVworld) - នាព្រឹកថ្ងៃទី១០ កុម្ភៈ គណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ
របស់វៀតណាមបានប្រារព្ធ “វិថីសៀវភៅនិទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦” នៅវិថី
 Le Thach ខ័ណ្ឌ Hoan Kiem។នៅទីនេះ ដោយមានស្ដង់សៀវភៅចំនួន២០ស្តង់ដែល
ត្រូវបានតុបតែងយ៉ាងហ្មត់ចត់គួរឲ្យចាប់អារម្មណ៍ មិត្តអ្នកអានមានឱកាសទាក់ទង
ជាមួយសៀវភៅដ៏សម្បូរបែប​ ព្រមទាំងទទួលបានអំណោយមានអត្ថន័យជាច្រើន
ពីគ្រឹះស្ថានបោះពុម្ភផ្សាយសៀវភៅទៀតផង។លោកស្រី Nguyen Van Anh តំណាង
នៃគ្រឹះស្ថានបោះពុម្ភផ្សាយ Phu Nu (នារី)​ ដែលបានចូលរួម “វិថីសៀវ ភៅនិទាឃ
រដូវឆ្នាំវកអដ្ឋស័ក២០១៦”បានឲ្យដឹងថា៖
“គ្រឹះស្ថានបោះពុម្ភផ្សាយ Phu nu ជួយជ្រោមជ្រែងតាមស្មារតីរបស់វិថីសៀវភៅ
ដោយ ធ្វើយ៉ាងម៉េចដើម្បីមិត្តអ្នកអានមកវិថីនេះសុទ្ធតែជ្រើសរើសបាននូវសៀវ
ភៅល្អ។ដោយហេតុនេះ ក្រុមហ៊ុនយើងខ្ញុំយកមកតាំងបង្ហាញនៅទីនេះនូវសៀវ
ភៅដែល សមស្របជាមួយបរិយាកាសនៃបុណ្យតេតដូចជាសៀវភៅផឹកទឹកតែ
ហាណូយឬទិវានិទាឃរដូវជាដើម”។
ប្រារព្ធ “វិថីសៀវភៅនិទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦” - ảnh 1
វិថីសៀវភៅនិទាឃរដូវឆ្នាំនេះទាក់ទាញពលរដ្ឋហាណូយជាច្រើនកុះករមកទស្សនា
 (រូបថត៖Tienphong)

រីឯអ្នកស្រី Nguyen Quynh Anh មិត្តអ្នកអានមួយនាក់មកទស្សនា“វិថីសៀវភៅ
និទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦”បានចែករំលែកថា៖
“ចូលរួមវិថីសៀវភៅឆ្នាំនេះ ខ្ញុំមានអារម្មណ៍ថា វានឹងជំរុញវប្បធម៌អានឲ្យកាន់
តែខ្លាំងឡើង រួមចំណែកផ្លាស់ប្ដូរការគិតគូអំពីការអានសៀវភៅរបស់អ្នកវ័យ
ក្មេង។ខ្ញុំមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្តង់សៀវភៅរបស់គ្រឹះស្ថាន
បោះពុម្ភផ្សាយ Kim Dong ដោយសារនៅទីនេះមានសៀវភៅជាច្រើនដែលខ្ញុំ
ចូលចិត្ត”។
“វិថីសៀវភៅនិទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦” នឹងប្រព្រឹត្តទៅដល់ ថ្ងៃទី១៥
កុម្ភៈឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ