ប្រារព្ធទិវាវប្បធម៌បណ្តាជនជាតិវៀតណាម

(VOVWORLD) -នាយប់ថ្ងៃទី១៩ខែមេសា នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀត ណាម (នៃទីក្រុងហាណូយ) បានប្រារព្ធទិវាវប្បធម៌បណ្តាជនជាតិវៀតណាម។ 
ប្រារព្ធទិវាវប្បធម៌បណ្តាជនជាតិវៀតណាម - ảnh 1អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងមតិក្នុងពិធីបើកទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (រូបថតៈLVO ) 

អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា៖ តាំងពីបានបង្កើតមកភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាមមានការអភិ វឌ្ឍន៍ដោយឥតឈប់ឈរនិងក្លាយទៅជាដំបូលរួមរបស់បណ្តាជនជាតិភាតរៈ។ ជាពិសេស ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្មដូចបច្ចុប្បន្ន ការអះអាង និងពង្រីកអត្តសញ្ញាណជាតិមានតួនាទីកាន់តែសំខាន់។ ក្នុងនោះ បក្សកុម្មុយនិស្តវៀតណាមបានកំណត់ទិសដៅកសាងនិងអភិវឌ្ឍន៍វប្បធម៌ វៀតណាមពោរពេញទៅដោយអត្តសញ្ញាណជាតិ។

        ក្នុងរយៈពេលពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែមេសា សកម្មភាពជាច្រើនអបអរសាទរទិវាវប្បធម៌បណ្តាជនជាតិវៀតណាមត្រូវបានរៀបចំឡើង ដូចជាការតាំងពិព័រណ៍រយៈពេល១០ឆ្នាំកំណាត់ផ្លូវទិវាវប្បធម៌បណ្តាជន ជាតិវៀតណាម តាំងបង្ហាញម្ហូបអាហាររបស់តំបន់ពាយ័ព្យ និងសម្តែងសិល្បៈចង្វាក់ Tay Nguyen ផងដែរ៖

“ថ្ងៃនេះ យើងបានទស្សនាការជួបប្រាស្រ័យវប្បធម៌ដ៏វិសេសវិសាលតំណាងឲ្យជនជាតិទាំង៥៤លើទូទាំងប្រទេស។ នេះមិនត្រឹមតែជារាត្រីវប្បធម៌ប៉ុណ្ណោះទេថែមទាំងជ្រាបចូលស្មារតីសាមគ្គីភាព បំណង ប្រាថ្នាពូនជ្រុំឲ្យវប្បធម៌វៀតណាមពោរពេញទៅដោយ អត្តសញ្ញាណជាតិនិងក្លាយទៅជាកម្លាំងពលំរបស់ជនជាតិទាំងមូល ជាពិសេស ជម្រុញសេដ្ឋកិច្ចសង្គមឲ្យមានការអភិវឌ្ឍនិរន្តរភាព ដើម្បីប្រទេសវៀត ណាម សម្បូរធូធារ ប្រជាធិបតេយ្យ សមភាពនិងអរិយធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ