ប្រារព្ធវេទិកាពន្លឿនវិស័យទេសចរណ៍អាស៊ី- ប៉ាស៊ីហ្វិក ឆ្នាំ២០១៨
(VOVWORLD) -វេទិកាពន្លឿនវិស័យទេសចរណ៍អាស៊ី- ប៉ាស៊ីហ្វិក លើកទី៨ ឆ្នាំ២០១៨ បានប្រារព្ធឡើងនាថ្ងៃទី២១មិថុនានៅទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម)។
សមាជិកវេទិកា TPO ថតរូបអនុស្សាវរីយ៍ (រូបថតៈ TTXVN) |
ក្រោមប្រធានបទ “ទេសចរណ៍ឆ្លាត” វេទិកានេះបានទាក់ទាញការចូលរួមរបស់តំណាងជាង ២៣០នាក់មកពី២៧ទីក្រុងរបស់ប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន៦ប្រទេស។ ក្នុងក្របខ័ណ្ឌនៃវេទិកានឹងប្រព្រឹត្តទៅនូវសកម្មភាពជាច្រើន ដូចជា កម្មវិធីជួបប្រាស្រ័យពាណិជ្ជកម្មទេសចរ ណ៍ (TPO)បើកទូលាយដោយរួមផ្សំជាមួយការតាំងពិព័រណ៍ទេសចរណ៍ឆ្លាតនិងកម្មវិធីពិនិត្យទីមកដល់ទីក្រុងហូជីមិញជាដើម។ លោកស្រី Nguyen Thi Anh Hoa នាយិការង មន្ទីទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ទីផ្សារនៃបណ្តាប្រទេសចំណុះប្លុកអាស៊ី-ប៉ាស៊ីហ្វិកក៏ជាទីផ្សារសំខាន់សម្រាប់វិស័យទេសចរណ៍របស់ទីក្រុងហូជីមិញនារយៈពេលច្រើនឆ្នាំកន្លងទៅ។ តាមនោះការរៀបចំវេទិកាលើកនេះ មិនត្រឹមតែជួយផ្សព្វផ្សាយអំពីទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងជាឱកាសល្អ ដើម្បីយើងទាក់ ទាញភ្ញៀវទេសចរមកដល់ទីផ្សារនេះ។ ប្រធានបទដែលយើងខ្ញុំជ្រើសរើសលើកនេះ ដើម្បីផ្សព្វ ផ្សាយនូវផលិតផល រូបសណ្ឋានថ្មីដែលទីក្រុងហូជីមិញទើបនឹងកសាងតាមទិសទេសចរណ៍ឆ្លាត ផងដែរ”។
វេទិកាពន្លឿនទេសចរណ៍តាមបណ្តាទីក្រុងអាស៊ី-ប៉ាស៊ីហ្វិក លើកទី៨បានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២១និងទី២២មិថុនា៕