ផ្នែកអាកាសចរណ៍វៀតណាមធានាសន្តិសុខអាកាសចរណ៍ស៊ីវិល

ផ្នែកអាកាសចរណ៍វៀតណាមធានាសន្តិសុខអាកាសចរណ៍ស៊ីវិល - ảnh 1
លោកឧបនាយករដ្ឋមន្រ្តី Hoang Trung Hai ថ្លែងមតិនៅសន្និសីទ (រូបថត៖VGP)

(VOVworld) - នាព្រឹកថ្ងៃទី១៣ ធ្នូ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung
Hai ប្រធានគណៈកម្មាធិការសន្តិសុខអាកាសចរណ៍ស៊ីវិលជាតិបាន អញ្ជើញជាអធិ
បតីសន្និសីទបូកសរុប៥ឆ្នាំនិងពង្រាងផែនការភារកិច្ចឆ្នាំ២០១៦ របស់គណៈកម្មាធិ
ការនេះ។របាយការណ៍នៅសន្និសីទបានឲ្យដឹងថា ក្នុងរយៈ ពេល៥ឆ្នាំកន្លងទៅ ការ
ងារធានាសន្តិសុខ សុវត្ថិភាពអាកាសចរណ៍ត្រូវបានរក្សា រឹងមាំជាសារវ័ន្ត រាល់
ឧប្បត្តិហេតុត្រូវបានជំនះទាន់ពេលវេលា។កម្លាំងសន្តិសុខ អាកាសចរណ៍បានសហ
ការប្រកបដោយប្រសិទ្ធិភាពជាមួយស្ថាប័នមានសមត្ថ កិច្ចនានាក្នុងការងារបង្ការ
ដោះស្រាយការរំលោភ មិនទុកឲ្យកើតមានឡើងផល វិបាកដែលប៉ះពាល់ទៅលើ
សន្តិសុខ សុវត្ថិភាពអាកាសចរណ៍។រដ្ឋមន្រ្តីក្រសួង គមនាគមន៍ដឹកជញ្ជូនវៀត
ណាមលោក Dinh La Thang បានឲ្យដឹងថា៖
“បន្តលើកកំរិតហេដ្ឋារចនាសម្ព័ន្ធមធ្យោបាយ សម្ភារៈអាកាសចរណ៍តាមទិស
ទំនើប។ប្រមូលផ្ដុំលើការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន កែលំអររបៀងសន្តិសុខទំនើប
​​ ឆ្លើយតបយ៉ាងពេញលេញនឹងបទដ្ឋានអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ