ផ្សព្វផ្សាយតំលៃនៃអក្សរសាស្ត្រវៀតណាមទៅដល់មិត្តភក្ដិអន្តរជាតិ
(VOVworld) - ក្នុងក្របខ័ណ្ឌ ទិវាកំណាព្យវៀតណាម២០១៥ នាព្រឹកថ្ងៃទី៣ មិនា
សិក្ខាសាលាដោយប្រធានបទ “កំណាព្យវៀតណាម-ទីកន្លែងរក្សាព្រលឹងវៀត
ណាម”បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយដោយមានការចូលរួមរបស់កវីជា
ច្រើននាក់នៅក្នុងប្រទេស និងតំណាងអន្តរជាតិ១៥០នាក់ ដែលជាកវី អ្នកបកប្រែ
អ្នករិះគន់ អក្សរសាស្ត្រ មកពីប្រទេសចំនួន៤០លើពិភពលោក។នេះគឺជាសិក្ខា
សាលាអន្តរជាតិលើកទី២ដែលត្រូវបានរៀបចំឡើង សំដៅផ្សព្វផ្សាយរាល់តំលៃ
នៃខឿនអក្សរសាស្ត្រវៀតណាម ក្នុងនោះមានកំណាព្យ ភ្លេង ចំពោះមិត្តភក្ដិ
អន្តរជាតិ។ថ្លែងមតិនៅទីនេះកវី Tran Nhuan Minh សមាជិកគណៈចាត់តាំង បាន
ឲ្យដឹងថា៖
|
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖VTV) |
“អក្សរសាស្ត្រវៀតណាម ទទួលសមិទ្ធិជាច្រើនដ៏ឆ្នើមណាស់ប៉ុន្តែមិនទាន់បានស្គាល់
ដល់យ៉ាងច្រើននៅឡើយ។ដោយហេតុនេះ ការរៀបចំបណ្ដាសន្និសីទដូច្នេះ គឺសំដៅ
ទាក់ទាញការយកចិត្តទុកដាក់ដល់ ជួយកវី អ្នកបកប្រែ និងសាស្ត្រាចារ្យស្រាវជ្រាវ
នានាលើពិភពលោកនិងស្គាល់ដល់ការរួមវិភាគទានរបស់វាសំរាប់ខឿនអក្សរ
សាស្ត្រពិភពលោក”៕