ផ្សព្វផ្សាយទឹកដីនិងមនុស្សវៀតណាមនៅអាហ្សង់ទីន
(VOV) /  
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីនលោក Nguyen Van Dao (baotintuc.vn) |
Vovworld-នាថ្ងៃទី១៧តុលា វិទ្យាស្ថានវប្បធម៍អាហ្សង់ទីន-វៀតណាម (ICAV) សហការជាមួយរដ្ឋអំណាចខ័ណ្ឌទី១៣នៅរដ្ឋធានី Buenos Aires និងស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនរៀបចំពិព័ណអំពីទឹកដីនិងមនុស្សវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(ទី២៥តុលា)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីនលោក Nguyen Van Dao ប្រធាន ICAV និងប្រធានខ័ណ្ឌទី១៣សុទ្ធតែអះអាងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងក្នុងដំណាក់កាលល្អប្រសើរ ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថាតាមរយៈបណ្ដាសកម្មភាពវប្បធម៍ ប្រជាជននៃប្រទេសទាំងពីរមានឱកាសយល់ដឹងគ្នាជាង រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ ពិព័ណបានតាំងបង្ហាញរូបថតចំនួន៣០ផ្ទាំងឧទ្ទេសនាមទឹកដីនិងមនុស្សវៀតណាមស្រស់ស្អាតនិងរួសរាយរាក់ទាក់ជាមួយភ្ញៀវ។ ពិព័ណក៏បានតាំងបង្ហាញបណ្ដាសំលៀកបំពាក់ជនជាតិវិសេសវិសាលនិងគំនូរប្រជាប្រិយរបស់វៀតណាមទៀតផង៕
-VOV