ផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ

ផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ - ảnh 1
អក្សរសាស្ត្រវៀតណាមជាខឿនអក្សរសាស្ត្រ១ពោពេញទៅដោយលិទ្ធិមនុស្សធម៌

             (VOV)_នាព្រឹកថ្ងៃទី២ មិនា នៅទីក្រុងហាណូយ សមាគមអ្នកអក្សរសាស្ត្រ
វៀតណាម បានរៀបចំសន្និសីទអន្តរជាតិ ផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាម ​លើក
ទី៣។ សន្និសីទនេះមានការចូលរួមរបស់កវី និងអ្នកអក្សរសាស្ត្រ​ចំនួន​ជាង១៥០
នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៤១លើទូទាំងពិភពលោក។​ បណ្ដាដំណាង
បានអះអាងថា៖ អក្សរសាស្ត្រវៀតណាមជាខឿនអក្សរសាស្ត្រ១ពោពេញទៅដោយ
លិទ្ធិមនុស្សសាស្ត្រ ផ្សាភ្ជាប់ជាមួយវាសនារបស់មនុស្ស រួមចំ​ណែកសុក្រិតមនុស្ស
 និងសីលធម៌សង្គម…លៗ លោក Vu Ngoc Hoang អនុប្រធានគណៈកម្មាធិការ
ឃោសនា អប់រំមជ្ឈឹម បានអះអាងថា៖

          “ តាមរយៈអក្សរសាស្ត្រ យើងខ្ញុំយល់បន្ថែមអំពីខឿនវប្បធម៌របស់មិត្ត រក្សារ
​ និងបំបេញបន្ថែមខឿនវប្បធម៌ អក្សរសាស្ត្ររបស់វៀតណាម។ យើងខ្ញុំគិតថា៖ 
ខឿនវប្បធម៌ជាតិអាចសុក្រិតបានតែប្រសិនបើគ្មានដំណើការធ្វើសមាហរណកម្ម​
គឺខឿនវប្បធមឥជាតិមិនអាចសុក្រិតបានឡើយ។”     សន្និសីទ អន្តរជាតិ ផ្សព្វ
ផ្សាយអក្សរសាស្ត្រវៀតណាម លើកទី៣នេះនឹងបានអូសបន្លាយដល់ថ្ងៃទី៧
មិនានេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ