ផ្សារណាត់អន្តរជាតិក្នុងតំបន់របៀងខាងកើតលិច២០១៣បើកជាផ្លូវការ
(VOV WORLD) /  
|
តំបន់របៀងខាងកើតលិច(រូបថតInternet) |
Vovworld- ផ្សារណាត់អន្តរជាតិលើវិស័យវិនិយោគ ពាណិជ្ជកម្មនិងសេវាកម្ម
ក្នុងរតំបន់បៀងខាងកើតលិចDa Nang ២០១៣បានបើកជាផ្លូវការនាព្រឹកថ្ងៃទី៨
សីហានៅទីក្រុង Da Nangភាគកណ្តាលវៀតណាម។ផ្សារណាត់ជាសកម្មភាព១
ក្នុងចំណោមសកម្មភាពពន្លឿនវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍សំខាន់សំរាប់
បណ្តាអង្គភាពអាជីវកម្មក្នុងរបៀងខាងកើតលិចក៍ដូចជាបណ្តាប្រទេសាអាស៊ាន
ឧទ្ទេសនាមអំពីទឹដី មនុស្សនិងផលិតផលរបស់ខ្លួន។ថ្លែងមតិនៅឱកាសនេះអនុ
រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក TranTuanAnh ចាត់ទុក
ថា៖“ ការចូលរួមរបស់អង្គភាពអាជីវកម្មនិងអង្គការមកពីប្រទេសជាច្រើននៅក្នុង
តំបន់ របៀងខាងកើតលិចក៍ដូចជាបណ្តាប្រទេសដៃគូបានបង្ហាញពីការទាក់ទាញ
សក្តានុភាពក្នុងក្របខ័ណ្ឌនៃរបៀងខាងកើតលិចប៉ុណ្ណោះទេថែមទាំងសក្តានុភាព និងឧត្តមភាពខាងនយោបាយនៃទីក្រុង Da Nang និងមណ្ឌលសេដ្ឋកិច្ចមុខព្រួញ
នៅភាគកណ្តាលវៀតណាមចំពោះបណ្តាដៃគូនៅក្នុងនិងក្រៅប្រទេសទៀតផង។“
នៅផ្សារណាត់លើកនេះមានស្តង់ទំនិញនៃអង្គភាពអាជីវកម្មជាតិនិងអន្តរជាតិ
ជាង២៨០៕
-VOV WORLD