ពង្រីកថែមទៀតតួនាទីរបស់ជនមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិច
(VOV) /  
|
ពង្រីកថែមទៀតតួនាទីរបស់ជនមានកិត្យានុភាពជនរួមជាតិជាជនជាតិភាគតិច (dangcongsan.vn) |
Vovworld-ក្រោយរយៈពេល៥ឆ្នាំអនុវត្តសារាចរណ៍របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមអំពីការពង្រីកតួនាទីរបស់ជនមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិចក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ការងារចលនា ពង្រីកតួនាទីរបស់ជនមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិចត្រូវបានបក្សរដ្ឋអំណាចរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់កំណត់ជាខ្លឹមសារសំខាន់មានអត្ថន័យនយោបាយដ៏ធំធេងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ បង្កើនផែនមហាសាមគ្គីភាពជាតិ។ នេះជាខ្លឹមសារនៃសន្និសីទបូកសរុបរយៈពេល៥ឆ្នាំអនុវត្តសារាចរណ៍របស់នាយករដ្ឋមន្ត្រីអំពីពង្រីកតួនាទីរបស់ជនមានកិត្យានុភាពក្នុងជនរួមជាតិជាជនជាតិភាគតិចក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស នៅទីក្រុងហាណូយនាថ្ងៃទី១៩តុលា។
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិលោក Giang Seo Phu បានអះអាងថា៖
“ចំពោះដំបន់ជនជាតិភាគតិច ពិសេសគឺដំបន់ជនបទ ដំបន់ឆ្ងាយដាច់ស្រយាល ដំបន់លំបាកជាពិសេស ប្រព័ន្ធច្បាប់ទម្លាប់ពោពេញទៅដោយអត្តសញ្ញាណជនជាតិនោះ ជនមានកិត្យានុភាពមានតួនាទីជាស្នូលក្នុងសកម្មភាពការងារជាក់ស្ដែងដើម្បីធ្វើជាគំរូនិងសកម្មចលនាអប់រំកូនចៅក្នុងត្រកូលនិងសហគមន៍ចូលរួមការពារពង្រីកនូវតំលៃវប្បធម៍ជនជាតិ៕”
-VOV