ពង្រីកឧត្តមភាពរបស់វៀតណាមនៅបណ្ដាយន្តការពហុភាគី
|
ពង្រីកឧត្តមភាពរបស់វៀតណាមនៅបណ្ដាយន្តការពហុភាគី |
(VOV)_ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ នីតិកាលទី៣១ ក្រុមប្រឹក្សាសិទ្ធិ
មនុស្ស អង្គការសហប្រជាជាតិដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Geneva (ស្វីស)ប្រ
ធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha
Kim Ngoc បានឆ្លើយសម្ភាសន៍មជ្ឈដ្ឋានសារព័ត៍មាន អំពីរយៈពេល២ឆ្នាំវៀតណាម
ទួលដំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ។តាមអនុ
រដ្ឋមន្ត្រី លោក Ha Kim Ngoc ថា៖ ឆ្លងកាត់រយៈពេល២/៣ជាសមាជិកក្រុមប្រឹក្សា
សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ វៀតណាមបានអះអាងនូវរូបភាពតួនាទីរបស់
ខ្លួន ក្នុងបណ្ដាវេទិកាសិទ្ធិមនុស្សជួរមុខ នៅអង្គការសហប្រជាជាតិ ត្រូវបានមិត្តភក្តិ
និងសហគមន៍អន្តរជាតិវាយតំលៃខ្ពស់។ វៀតណាមជានិច្ចកាលអះអាងជាសមាជិក
មួយដ៏សកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវ។
អនុរដ្ឋមន្ត្រីលោក Ha Kim Ngoc ក៏បានអះអាងថា៖ រួមជាមួយការសកម្មនៅវេទិកា
តំបន់និងអន្តរជាតិ ការចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស បានអះអាងនូវការរីកធំធាត់
នៃផ្នែកកិច្ចការបរទេសរបស់វៀតណាម និងអះអាងនូវរូបភាព តួនាទីថ្មីរបស់វៀត ណាម នៅលើឆាកអន្តរជាតិ។
តាមលោក Ha Kim Ngoc ថា៖ ក្នុងឆ្នាំចុងក្រោយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស
វៀតណាមនឹងបន្តពង្រឹងនិងពង្រីកសមិទ្ធិផលដែលទទួលបាន ក្នុងរយៈពេល២ឆ្នាំ
កន្លងទៅ ហើយតាមនោះអះអាងនូវតួនាទីថ្មីរបស់វៀតណាមមួយប្រកបដោយភាព
សកម្ម មានការទទួលខុសត្រូវ បោះជំហានខ្លាំងក្លាទៅមុខ ដើម្បីជីវភាពរស់នៅ
សម្បូរឬធូធារ សុភមង្គល សំរាប់ប្រទេសជាតិ៕