ពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៦
|
ពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៦ (Image: doanthanhnien.vn) |
(VOVworld) – ពិធីចាប់ផ្តើមខែយុវជនឆ្នាំ ២០១៦ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី
២៧ កុម្ភៈ នៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាមក្រោមប្រធានបទ «មោទ
នភាពយុវវ័យសម័កាលហូជីមិញ»។ សមាជិកសម្ព័ន្ធយុវជនចំនួន ៣ ពាន់នាក់
បានចូលរួមពិធីនេះ។ បណ្ដាសកម្មភាពក្នុងខែយុវជនឆ្នាំ ២០១៦ ត្រូវបានអនុវត្ត
តាមសប្តាហ៍និមួយៗដោយមានប្រធានបទចំនួន ៤ គឺ៖ «ការងារធ្វើនិងវិជ្ជាជីវៈ»
«បរិស្ថានបៃតង់» «សន្តិសុខសង្គម» និង «រំលឹកខួបអនុស្សារវរីយ៍ថ្ងៃបង្កើតសម្ព័ន្ធ
យុវជនកម្មុយនិស្តហូជីមិញ»។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការឃោនា
អប់រំមជ្ឈឹម លោកស្រី Truong Thi Mai បានឲ្យដឹងថា៖
«ខ្ញុំស្នើរឲ្យបណ្ដាក្រសួងផ្នែកគណៈកម្មាធិការគ្រប់ជាន់ថ្នាក់គប្បីយកចិត្ត
ទុកដាក់ថែមទៀតដល់តួនាទីដឹកនាំកំណត់ទិសដៅបង្កលក្ខណៈដើម្បីសម្ព័ន្ធយុវ
ជនសមាគមយុវជនអនុវត្តល្អបណ្ដាខ្លឹមសារសកម្មភាពក្នុងខែយុវជន និយាយ
ដោយឡែកនិងក្នុងការងារសម្ព័ន្ធយុវជននិងសមាគមនិយាយរួម។ ដោយមាន
ចរិតលក្ខណៈម្ចាស់ការច្នៃប្រឌិតរបស់យុវវ័យ ខ្ញុំមានក្តីសង្ឃឹមទៅលើចលនាធ្វើ
សកម្មភាពរបស់សម្ព័ន្ធយុវជននិងសមាគមយុវជនក្នុងខែយុវជនឆ្នាំ ២០១៦
នេះ ហើយយើងនឹងទទួលបានស្នាដៃថ្មីល្អប្រសើ៕»