ពិធីទទួលភ្ញៀវទេសចរណ៏អន្តរជាតិលើកទី ៦លានមកដល់វៀតណាម
ពិធីទទួលភ្ញៀវទេសចរណ៏អន្តរជាតិលើកទី ៦លាន រួមជាមួយក្រុមភ្ញៀវទេសចរណ៏ដែល
ជិះលើនាវា MV SuperStar Aquarious មកពីខេត Han Nai ចិន បានរៀបចំឡើងនាព្រឹកថ្ងៃទី ២៦ធ្នូ នៅទីក្រុង Ha Long ខេត្ត Quang Ninh ។ភ្ញៀវទេសចរណ៏លើកទី ៦លាននេះ
គឺលោក Curvall Bernard Francois សញ្ជាត្តិបារាំង។ ក្រៅពីលិខិតបញ្ជាក់ជាភ្ញៀវទេសចរណ៏លើកទី៦លាន មេដៃអនុស្សាវរីយ៏ និងអំណោយ លោក Curvall Bernard Francois នៅបានទទួលរង្វាន់មួយទៀតគឺ ទួរទេសណ៏ទស្សនា Da Nang – Hoi An សំរាប់មនុស្ស២នាក់ ដោយក្រុមហ៊ុនធ្វើដំណើទេសចរណ៏ SaiGontourist ប្រគល់ជូន។
លោក Curvall Bernard Francois បានចែករំឡែកថា៖និស្សិតរបស់យើងខ្ញុំម្នាក់នៅចិនប្រាប់ប្តី ប្រពន្ធខ្ញុំថា គួរតែទៅទស្សនាឈុងសមុទ្រ Ha Long របស់វៀតណាម។ ដូច្នេះ យើងខ្ញុំមានវត្តមាននៅទីនេះ និងទទួលគិត្តនាមជាភ្ញៀវទេសចរណ៏លើកទី ៦លាននេះយ៉ាងចៃដន្យ។ នេះគឺជាដំណើររំលឹកខួបអនុស្សវរីយ៏ លើកទី ៥០ ទិវាអាពាហ៍ពិពាហ៏របស់យើងខ្ញុំ។ អាចនិយាយបានថា
សេចក្ដីសប្បាយរីករាយបានកើនឡើងជាពីរដង៕