ពិធីបើក Festival Don ca tai tu លើកទី ១

ពិធីបើក Festival Don ca tai tu លើកទី ១  - ảnh 1
ពិធីបើក Festival Don ca tai tu លើកទី ១ (Image: baodienthu.chinhphu.vn)


(VOVworld) – នាយប់ថ្ងៃទី ២៥ មេសា ពិធីបើក Festival Don ca tai tu លើកទី ១ ដែលបានប្រារព្ធឡើងនៅខេត្ត  Bac Lieu គឺជាឱកាសដើម្បីលើកដម្កើងសិល្បៈ
Don ca tai tu ដែល UNESCO បានទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបបីរបស់
មនុស្សលោក។ នេះក៏ជាសកម្មភាពអភិរក្សនិងពង្រីកតំលៃបេតិក្ខភ័ណ្ឌវប្បធម៌
ប្រជាជាតិ។ ថ្នាកដឹកនាំរបស់បក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមរួមជាមួយប្រជា
ជនមកពីគ្រប់ទិសទីបានចូលរួម ព្រឹត្តិការណ៍នេះ។ ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានចាត់ទុកថា៖ Festival លើកនេះគឺជាបុព្ធបទដើម្បីខេត្ត Bac Lieu កំណត់ ទិសដៅអភិវឌ្ឍន៍។ ឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យប្រជាជនរួមដៃរក្សានិងពង្រីកតំលៃ
វប្បធម៌របស់សិល្បៈ Don ca tai tu។ ក៏ក្នុងឱកាសនេះដែរ នាព្រឹកថ្ងៃទី ២៦ មេសា សន្និសីទពន្លឿនវិនយោគនិងចងសម្ព័ន្ធអភិវឌ្ឍន៍ទេសចរណ៍ត្រូវបានរៀបចំ
ឡើងនៅទីក្រុង Bac Lieu សំដៅសុក្រិដផលិផលទេសចរណ៍និងបង្កើនទំនាក់
ទំនង សហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងបណ្ដាតំបន់ភាគខាងត្បូង
វៀតណាម។ Festival Don ca tai tu លើកទី ១ ក្នុងទូទាំងប្រទេសវៀតណាម
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ទី ២៩ មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ