ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ២០២២

(VOVWORLD) - នាយប់ថ្ងៃទី ៤ សីហា នៅរោងមហោស្រពទីក្រុងហូជីមិញ វិទ្យុសម្លេងវៀតណាម (VOV) សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងវិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ (VOH) ដើម្បីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “ភាពបត់បែនដើម្បីផ្លាស់ប្តូរ - ការសម្របខ្លួនដើម្បីឆ្ពោះទៅមុខ”។

ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ២០២២  - ảnh 1ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានវាយតំលៃខ្ពស់ចំពោះប្រធានបទនៃមហោស្រពនេះ ហើយចាត់ទុកថាជាខ្លឹមសារសំខាន់ដែលផ្នែកវិទ្យុវៀតណាមត្រូវយកចិត្តទុកដាក់ ជាពិសេសក្នុងសម័យបដិវត្តន៍បណ្តាញឧស្សាហកម្ម លើកទី ៤។ លោក Nguyen Trong Nghia បានស្នើថា៖ “វិទ្យុសម្លេងវៀតណាម និងវិស័យវិទ្យុត្រូវបង្កើតថ្មីដោយឥតឈប់ឈរ នូវការគិតរបស់ខ្លួន រិះរក និងបង្កើតវិធីធ្វើថ្មីៗ ដើម្បីផ្លាស់ប្តូរ និងសម្របខ្លួនទៅនឹងវិស័យសារព័ត៌មានក្នុងយុគសម័យថ្មី និងលើកកំពស់តួនាទីរបស់វិទ្យុវៀតណាមក្នុងយុគសម័យថ្មី។ វិទ្យុវៀតណាមត្រូវបំពេញមុខងាររិះគន់សង្គមឱ្យបានល្អប្រសើរក្នុងគោលបំណងកសាងគោលនយោបាយត្រឹមត្រូវ មានសារៈសំខាន់ក្នុងការអនុវត្ត រួមចំណែករក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិ ពង្រីកប្រជាធិបតេយ្យ លើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្ស និងការគ្រប់គ្រងរដ្ឋសម្រាប់សង្គម។ ជាមួយគ្នានោះ ឆ្លុះបញ្ជាំងពីមតិរិះគន់របស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ ប្រជាជន និងធុរកិច្ចចំពោះបក្ស និងរដ្ឋ ក្លាយជាបណ្តាញព័ត៌មានដ៏មានសារៈប្រយោជន៍ ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងការគ្រប់គ្រងរបស់រដ្ឋក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម”។

ពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ២០២២  - ảnh 2សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Do Tien Sy អញ្ជើញវាយស្គរបើកមហោស្រពសម្លេងទូទាំងប្រទេសលើកទី ១៥ ឆ្នាំ ២០២២

ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានសង្កត់ធ្ងន់ថា មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកនេះមិនត្រឹមតែជាសកម្មភាពវិជ្ជាជីវៈដ៏សំខាន់ និងមានកិត្យានុភាពប៉ុណ្ណោះទេ ថែមទាំងជាក្តីស្រលាញ់របស់អ្នកសារព័ត៌មាន ក្រោយរយៈពេលរងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាត កូវីដ ១៩។ លោក Phan Van Mai ជឿជាក់ថា នាពេលខាងមុខ អ្នកសារព័ត៌មាននឹងបន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសម្លេងវិទ្យុ ជានិច្ចកាលជាដៃគូររបស់មិត្តអ្នកស្តាប់ក្នុងជីវភាពរស់នៅ។

ក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy ប្រធានគណៈកម្មាធិការដឹកនាំមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី ១៥ បានវាយស្គរបើកមហោស្រព។ ក្នុងក្របខ័ណ្ឌនៃមហោស្រព សកម្មភាពមួយចំនួនបានប្រព្រឹត្តទៅដូចជា៖ ពិព័រណ៍ “សមិទ្ធិផលអភិវឌ្ឍន៍ទីក្រុងហូជីមិញ” សិក្ខាសាលាបច្ចេកទេស “បញ្ហាប្រឈមសម្រាប់ការផ្សាយក្នុងសម័យផ្លាស់ប្តូរឌីជីថល” ផលិតកម្មវិធីវិទ្យុកម្សាន្តក្នុងបរិបទនៃការរីកដុះដាលនៃការកម្សាន្តតាមអ៊ីនធឺណិត”…។ តាមគម្រោង មហោស្រពវិទ្យុជាតិនឹងផ្តល់រង្វាន់ក្នុងពិធីបិទដែលនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ៦ សីហា នៅរោងមហោស្រពទីក្រុងហូជីមិញ ទីក្រុង Chi Minh៕


ប្រតិកម្មទៅវិញ

ផ្សេងៗ