ពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០២២
(VOVWORLD) - អង្គការសម្ព័ន្ធយុវជនគប្បីបន្តកំណត់យុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលគឺជាសកម្មភាពជីវភាពនយោបាយដ៏សំខាន់ តាមរយៈយុទ្ធនាការនេះជួយអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌ និងរបៀបរស់នៅវប្បធម៌សម្រាប់យុវជន។
ពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០២២ (រូបថត៖ យុវជនរាជធានី) |
នាព្រឹកថ្ងៃទី ២៩ ឧសភា នៅស្រុក Ba Thuoc ខេត្ត Thanh Hoa បានប្រព្រឹត្តទៅពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២២ ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ យុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២២ បានអនុវត្តន៍ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើននៅក្នុងស្រុកក្រីក្រ ឆ្នេរសមុទ្រ និងកោះសមុទ្រ ព្រមទាំងបុរីយុវជនចាប់ផ្តើមអាជីវកម្មទាំង ៣៣ ដែលវិនិយោគ និងសាងសង់ដោយមជ្ឈឹមសម្ព័ន្ធយុវជនក្នុងដំណាក់កាល ២០០១-២០២០។ យុទ្ធនាការ ស្ម័គ្រចិត្តវិស្សមកាលឆ្នាំនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃតី ១ ឧសភា ដល់ថ្ងៃទី ៣១ សីហាជាមួយនឹងបាវចនាទូលំទូលាយ - សុវត្ថិភាព - ប្រសិទ្ធភាព - និរន្តរភាពដែលផ្សារភ្ជាប់ជាមួយភារកិច្ចនយោបាយ និងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន និងអង្គភាពនីមួយៗ។ លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Anh Tuan បានឲ្យដឹងថា ក្រៅពីខ្លឹមសារប្រពៃណី យុទ្ធនាការឆ្នាំនេះនឹងមានសកម្មភាពថ្មីៗ ឲ្យសមស្របនឹងបរិបទ និងស្ថានភាព អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសដូចជា៖ ផ្តោតសំខាន់លើការថែទាំ និងការពិនិត្យជំងឺក្រោយកូវីដ-១៩ សម្រាប់ប្រជាជន បង្កើតក្រុមការងារ "ផ្លាស់ប្តូរឌីជីថលសហគមន៍" ដើម្បីជួយសម្រួលដល់ការកសាងសមត្ថភាពឌីជីថលសម្រាប់យុវជន និងប្រជាជន។
អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានលើកសំណើរថា អង្គការសម្ព័ន្ធយុវជនគប្បីបន្តកំណត់យុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលគឺជាសកម្មភាពជីវភាពនយោបាយដ៏សំខាន់ តាមរយៈយុទ្ធនាការនេះជួយអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌ និងរបៀបរស់នៅវប្បធម៌សម្រាប់យុវជន ដាស់ស្មារតីស្ម័គ្រចិត្ត តាំងចិត្ត និងលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីជាប្រយោជន៍ដល់សមូហភាព សង្គម ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិផងដែរ៕