ពិធីបង្កើតបណ្ដាញអាជីវការិនីអាស៊ាន (AWEN)

ពិធីបង្កើតបណ្ដាញអាជីវការិនីអាស៊ាន (AWEN)  - ảnh 1
ពិធីបង្កើតបណ្ដាញអាជីវការិនីអាស៊ាន (AWEN) (Image: Vietnam+)

(VOVworld) – នាព្រឹកថ្ងៃទី ២២ មេសា ក្រសួងការងារធ្វើយុទ្ធជនពិការនិង
សង្គមកិច្ចវៀតណាមសហការជាមួយលេខាធិការដ្ឋានអាស៊ាននិងគំរោងការ
ណ៍តភ្ជាប់អាស៊ានតាមរយៈពាណិជ្ជកម្មនិងវិនិយោគ (ACTI) បានរៀបចំពិធី
បង្កើតបណ្ដាញអាជីវការិនីអាស៊ាន (AWEN) នៅទីក្រុងហាណូយ។ បណ្ដាញ
អាជីវការិនី អាស៊ានត្រូវបានបង្កើតសំដៅបង្កើនការជួបប្រាស្រ័យចែករំលែក
បទពិសោធន៍និងនាំចេញការផ្តើមគំនិតដើម្បីបង្កបរិយាកាសធ្វើអាជីវកម្មងាយ
ស្រួលនិងលើកកំពស់ការយល់ដឹងនិងការគាំទ្ររបស់ភាគីនានាចំពោះអាជីវ
ការិនី។ ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រីក្រសួងការងារធ្វើយុទ្ធជននិងសង្គមកិច្ច
វៀតណាម លោកស្រី Pham Thi Hai Chuyen បានចាត់ទុកថា៖

“ការបង្កើតបណ្ដាញរបស់អាជីវការិនីក្នុងអាស៊ាននាបច្ចុប្បន្ននឹងរួមចំណែកដ៏
ធំធេងក្នុងការជំរុញបណ្ដាសកម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ចក្នុងប្លុក។ ទន្ទឹម
នឹងនោះ បង្កើនសមភាពភេទប្រគល់សិទ្ធិសំរាប់នារីនិងរួមចំណែកក្នុងការ
កសាងតំបន់អាស៊ានសន្តិភាពស្ថិភាពនិងសម្បូររុងរឿងមួយ។ខ្ញុំស្នើឲ្យសហគមន៍
សេដ្ឋកិច្ចអាស៊ាននិងបណ្ដាដៃដូក្នុងតំបន់និងសកលលោកបង្កើនកិច្ចសហ
ប្រតិបត្តិការជាមួយបណ្តាញអាជីវការិនីអាស៊ានឲ្យបានខ្លាំងក្លាថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ