ពិធីប្រកាសជាសារធារណះឆ្នាំទេសចរណ៌ជាតិតំបន់វាលទំនាបទន្លេ Hong ឆ្នាំ២០១៣

(VOV)_នាយប់ថ្ងៃទី ៦ មករា នៅទីក្រុង Hai Phong (ភាគខាងជើង​វៀតណាម) 
បានប្រព្រឹត្ត ទៅពិធីប្រកាសជាសារធារណះ ឆ្នាំទេសចរណ៌ជាតិ តំបន់វាលទំនាប
ទន្លេ Hong ឆ្នាំ ២០១៣ ដោយប្រធានបទ÷​ អរិយធម៌​ទន្លេ​ Hong ។ ថ្លែងមតិនៅពិធី
នេះ  រដ្ឋមន្ត្រីក្រសួងវប្បធម៌  កីឡានិង​ទេសចរណ៌​វៀតណាម​ លោក Hoang Tuan
 Anh បានសង្កត់ធ្ងន់ថា÷ ​ឆ្នាំទេសចរណ៍​នេះ​គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សំដៅជំរុញ ការអភិវឌ្ឍន៍ទេសចរណ៍ផង និងបង្កើតចំណុចស្នូល ដើម្បីធ្វើលេចធ្លោរូបភាព
ទេសចរណ៍វៀតណាម តភ្ជាប់ជា​មួយបណ្ដាព្រឹត្តិការណ៍ធំៗក្នុងប្រទេស  តភ្ជាប់ការ អភិវឌ្ឍន៍ទេសចរណ៍ជា​មួយការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ​ឆ្នាំទេសចរណ៌ជាតិ 
តំបន់វាល​ទំនាប​ទន្លេ Hong ឆ្នាំ ២០១៣ នឹងបន្ត ពង្រីកប្រសិទ្ធភាពនៃតំលៃលេច
ធ្លោ​ ពិសេស​របស់ចរន្ត÷អរិយធម៌ទន្លេ Hong​អភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ ប្រវត្តិ
សាស្ត្រ​អេកូឡូស៊ីប្រកបដោយចីរភាព ពិសេសគឺការតភ្ជាប់ជាមួយបេតិកភ័ណ្ឌ…
ជាដើម។ ឆ្នាំទេសចរណ៌ជាតិ តំបន់វាលទំនាបទន្លេ Hongឆ្នាំ ២០១៣ ​ជាឱកាស​​
ដើម្បីទីក្រុង Hai Phong ក៏ដូចជាតំបន់ផ្សេងៗ ​កំណត់ទិស​ដៅ​អភិវឌ្ឍន៍​ទេស ចរណ៍ បង្កើនការតភ្ជាប់រវាងបណ្ដាតំបន់ បង្កើតភាពពហុបែប និង​ចំណុខ ខុស គ្នាក្នុងផលិតផលទេសចរណ៍ រវាងតំបន់វាលទំនាបទន្លេ Hong ជាមួយតំបន់ ផ្សេងៗទៀត និងរួមចំណែកបង្កើតភាពខុសគ្នារវាងផលិតផលទេសចរណ៍ 
វៀតណាម ជាមួយបណ្ដាប្រទេសក្នុងតំបន់ទៀតផង៕

ពិធីប្រកាសជាសារធារណះឆ្នាំទេសចរណ៌ជាតិតំបន់វាលទំនាបទន្លេ Hong ឆ្នាំ២០១៣  - ảnh 1
ពិធីប្រកាសជាសារធារណះឆ្នាំទេសចរណ៌ជាតិតំបន់វាលទំនាបទន្លេ Hong ឆ្នាំ២០១៣ (http://baodientu.chinhphu.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ