ពិធីប្រកាសទិវាច្បាប់វៀតណាម
(VOV)_ពិធីប្រកាសទិវាច្បាប់វៀតណាម ត្រូវបានប្រារព្វឡើងដ៏ហោឡារឹកនៅរដ្ឋ
ធានីហាណូយ នាយប់ថ្ងៃទី ៨ វិច្ឆិកា។ ដោយប្រធានបទ៖ ប្រជាជនទាំងមូលកសាង អនុវត្តនិងការពាររដ្ឋធម្មនុញ្ញ ដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសខ្លាំង មាំមួន អធិបតេយ្យភាព សមភាព និងអរិយធម៌ ទិវាច្បាប់ឆ្នាំនេះមានអត្ថន័យដ៏ពិសេស ជាទិ
វាចាប់ផ្តើមអោយដំណាក់កាលថ្មី កសាងមនសិកាគោរពរដ្ឋធម្មនុញ្ញ ច្បាប់ ក្នុង សកម្ម ភាពនៃបណ្ដាស្ថាប័នរបស់បក្ស រដ្ឋ និងជីវភាពរស់នៅក្នុងសង្គម។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (http://www.moj.gov.vn/) |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានប្រកាសជាសាធារណះថា៖ថ្ងៃទី៩ វិច្ឆិកា ជាទិវាច្បាប់នៃសាធារណះរដ្ឋ សង្គមនិយមវៀតណាម៖
“ ការដែលរដ្ឋសភាវៀតណាមអនុម័តទៅលើច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ ដែលក្នុងនោះបានកំណត់យកថ្ងៃទី ៩ វិច្ឆិកាជាប្រចាំឆ្នាំជាទិវាច្បាប់វៀតណាម ដើម្បីលើកទឹកចិត្តប្រជាជនទាំងមូលលើកកំពស់ ការយល់ដឹង មនសិកាគោរពច្បាប់ អនុវត្តដោយស្ម័គ្រចិត្ត សកម្មចូលរួមការពាររដ្ឋធម្មនុញ្ញនិងច្បាប់។ ទិវាច្បាប់វៀតណាមក៏គឺជាសារមួយ ផ្ញើដល់ប្រជាជនលើទីទាំងប្រទេស បណ្ដាវិនិយោគិនបរទេស ជនវៀតណាមនៅឯបរទេសនូវរូបភាពប្រទេសវៀតណាម១ កំពុងផ្លាស់ប្តូរថ្មី កសាងប្រទេសមួយគោរព រដ្ឋធម្មនុញ្ញនិងច្បាប់៕ ”