ពិធីប្រកាសរបាយការណ៍បូកសាករូបទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០១៥
|
ពិធីប្រកាសរបាយការណ៍បូកសាករូបទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០១៥ (Image: VNA) |
(VOVworld) – នាឆ្នាំ ២០១៥ វៀតណាមទទួលបានសមិទ្ធិចំនួន ២ គឺ ការរាំង
ស្កាត់អតិផរណានៅកំរិត ០,៦៣% ប្រកបដោយជោគជ័យនិងរក្សាបានកំរិត
កំណើនជាគ្រាន់បើ។ ក្នុងឆ្នាំ ២០១៦ ការព្យារក៍កំណើនសេដ្ឋកិច្ចគ្រោងនឹង
ទទួល បានពី ៦,៧% ដល់ ៦,៨% សន្ទស្សន៍តំលៃប្រើប្រាស់ CPI នឹងទទួល
បានពី ៣% ដល់ ៣,៥%។ នេះគឺជាព័ត៌មានមួយចំនួនដែលត្រូវបាននាំចេញ
នៅសិក្ខាសាលា ប្រកាសរបាយការណ៍បូកសាករូបទីផ្សារហិរញ្ញវត្ថុឆ្នាំ ២០១៥
ដែលត្រូវបានរៀប ចំឡើងនាព្រឹកថ្ងៃទី ១៤ មិនានៅទីក្រុងហាណូយ។ តាមរ
បាយការណ៍ រចនាសម្ព័ន្ធហិរញ្ញវត្ថុវៀតណាមត្រូវបានពង្រឹងដោយមានការ
រៀបចំឡើងវិញ អង្គការហិរញ្ញវត្ថុចំនួន ១១ លើកកំពស់តម្លាភាពនិងបង្កើន
គ្រប់គ្រងហិនភាព។ របាយការណ៍ក៏បានលើកច្បាស់ថា៖ ខឿនសេដ្ឋកិច្ចកំពុង
ប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។ ដើម្បីខឿនសេដ្ឋកិច្ចនៅផ្អែក
ទៅលើ សហគ្រាសបរទេសបំណុលសាធារណៈបន្តកើនឡើងចំណាយថវិការ
នៅហួសកំរិត។ តាមការព្យាករណ៍ក្នុងឆ្នាំ ២០១៦ ល្បឿន កំណើនសេដ្ឋកិច្ច
វៀតណាមអាចត្រូវបានកែលំអរអាស្រ័យដោយបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរីដែលត្រូវបានចុះហត្ថលេខានិងចូលជាធរមាន។ ស្ថិរភាព ម៉ាក្រូសេដ្ឋ
កិច្ចមានលក្ខណៈងាយស្រួលដើម្បីរក្សានិងអភិវឌ្ឍន៍ ប្រព័ន្ធឥណទាន មានយថា
ទស្សន៍អំពីកំណើននិង ស្រូបយកទុន៕