ពិធីប្រកាសហត្ថលេខារាប់លាន ដើម្បីសុវត្ថិភាពចំណីអាហារ

(VOVWORLD) -នាយប់ថ្ងៃទី ២១ កក្កដា នៅទីលានសួនច្បារ Ly Thai To ខ័ណ្ឌ Hoan Kiem  ទីក្រុងហាណូយ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានរៀបចំពិធីប្រកាសហត្ថលេខារាប់លាន ដើម្បីសុវត្ថិភាពចំណីអាហារ ដែលជាព្រឹត្តិការសំខាន់ៗមួយក្នុងក្របខ័ណ្ឌកម្មវិធីធ្វើសកម្មភាព ដើម្បីសុវត្ថិភាពចំណីអាហារ។ 

ពិធីប្រកាសហត្ថលេខារាប់លាន ដើម្បីសុវត្ថិភាពចំណីអាហារ - ảnh 1

ពិធីចុចប៊ូតុងប្រកាសហត្ថលេខារាប់លាន ដើម្បីសុវត្ថិភាពចំណីអាហារ (ប្រភព: http://cand.com.vn)

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក  Do Thang Hai បានឲ្យដឹងថា៖ក្រសួងឧស្សាហពាណិជ្ជកម្មគឺជាអង្គភាពមួយក្នុងចំណោមអង្គភាពទាំង ៣ ដែលត្រូវបានរដ្ឋាភិបាលប្រគល់ឲ្យអនុវត្តន៍កិច្ចការគ្រប់គ្រងរដ្ឋអំពីសុវត្ថិភាពចំណីអាហារ។

ពិធីប្រកាសហត្ថលេខារាប់លាន ដើម្បីសុវត្ថិភាពចំណីអាហារ - ảnh 2អង្គប្រជុំចូលរួមពីធី (ប្រភព: http://cand.com.vn)

ទន្ទឹននឹងនេះ ក្រសួងឧស្សាហពាណិជ្ជកម្មបាន និងកំពុងសកម្មក្នុងការអនុវត្តគោលនយោបាយជួយឧបត្ថម្ភដល់សហគ្រាស មូលដ្ឋានផលិតកម្ម ធ្វើអាជីវកម្ម ចែកចាយចំណីអាហារ ពិគ្រោះយោបល់កសាងរូបសណ្ឋានខ្សែសង្វាក់ហាង មូលដ្ឋានធ្វើអាជីវកម្ម ដើម្បីធានាសុវត្ថិភាពចំណីអាហារ អនុវត្តបណ្ដាវិធីសាស្ត្រគ្រប់គ្រងដ៏ជឿនលឿនធានាគុណភាព សុវត្ថិភាព និងត្រួតពិនិត្យបានប្រភពដើមជាដើម។

ពិធីប្រកាសហត្ថលេខារាប់លាន ដើម្បីសុវត្ថិភាពចំណីអាហារ - ảnh 3 អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក  Do Thang Hai (ប្រភព: http://cand.com.vn)

កម្មវិធីនេះទទួលបានការជួយជ្រោមជ្រែងយ៉ាងច្រើនកុះកររបស់ស្ថាប័នទីភ្នាក់ងារសារព័ត៌មាននៅទូទាំងប្រទេស បណ្ដមូលដ្ឋាន សហគ្រាស និងអតិថិជន ក្នុងនោះមានការរួមដំណើររបស់សហគ្រាសដូចជា៖ សម្ព័ន្ធក្រុមហ៊ុន TH  សម្ព័ន្ធក្រុមហ៊ុន Central Group  សម្ព័ន្ធក្រុមហ៊ុនធ្យូង និងរ៉ែវៀតណាម និងអគ្គក្រុមហ៊ុនដែកថែបវៀតណាមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ