ពិធីមិទ្ទីងជាតិជួយជ្រោមជែ្រងទិវាទឹកពិភពលោក២០១៥
|
ឧបនាយករដ្ឋមន្ង្រីលោក Hoang Trung Hai ថ្លែងមតិក្នុងពិធី
(រូបថតៈVGP/Nguyên Linh ) |
(VOVworld)-នាព្រឹកថ្ងៃទី២០មិនា នៅខេត្ត Bac Giang (ភាគខាងជើងវៀតណាម) ក្រសួងធនធាននិងបរិដ្ឋានបានរួមជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានរៀបចំពិធីមិទ្ទីងជាតិសំដៅជួយជ្រោមជ្រែងទិវាទឹកពិភពលោក២០១៥ ។
ក្រោមប្រធានបទ “ទឹកជាចំណុចស្នូលនៃការអភិវឌ្ឍន៍ចីរភាព” ទិវាទឹកពិភព
លោក២០១៥នេះ បានអំពាវនាវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ អំពីទំនាក់ទំនងរវាងការអភិវឌ្ឍន៍ចីរភាពនិងធនធានទឹក។ ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Hoang Trung Hai បានសង្កត់ធ្ងន់
ថា៖
“យើងត្រូវរួមគ្នាសហប្រតិបត្តិការ ដើម្បីប្រើប្រាស់ប្រភពធនធានទឹកប្រកប
ដោយ ប្រសិទ្ធិភាព កាត់បន្ថយផលប៉ះពាល់នៃទឹកនិងការបំពុលបរិស្ថាន រួមចំណែក ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីសម្រេចបានគោលដៅសហសវត្សន៍គឺ ធានា ដោយចីរភាពអំពីបរិស្ថាន”៕