ពិធីមិទ្ទីងព្យុហយាត្រានិងដង្ហែក្បួនក្នុងឱកាសរំលឹកខួបលើកទី ៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម

Vovworld- ពិធីមិទ្ទីងព្យុហយាត្រានិងដង្ហែក្បួនក្នុងឱកាសរំលឹកខួបលើកទី៤០នៃ
ទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ(៣០មេសា១៩៧៥-៣០
មេសា២០១៥)ត្រូវបានរៀបចំឡើងដ៍មហាឡារឹកនៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី
៣០មេសា២០១៥។អញ្ជើញចូលរួមពិធីនេះមានអគ្គលេខាបក្សកុម្មុយនិស្តវៀត
ណាមលោក Nguyen Phu Trong លោកប្រធានរដ្ឋTruong Tan Sangលោកនាយក
រដ្ឋមន្រ្តី Nguyen Tan Dung លោកប្រធាន​រដ្ឋសភា Nguyen Sinh Hung  រួមជាមួយ
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភានិងអតីតថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាជាច្រើនរូបទៀត។

                        

ពិធីមិទ្ទីងព្យុហយាត្រានិងដង្ហែក្បួនក្នុងឱកាសរំលឹកខួបលើកទី ៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម - ảnh 1
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីមិទ្ទីងព្យុហយាត្រានិងដង្ហែក្បួនក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម(រូបថតVOV)

អញ្ជើញចូលរួមពិធីនេះនៅមានមេទ័ពធំអតីតយុទ្ឋជនវីរះអ្នកម្តាយវៀតណាមនិង
ដំណាងរបស់ប្រ​ជាជនគ្រប់ស្រទាប់ក៍ដូចជាគណះប្រតិភូឡាវគម្ពុជានិងគុយបា។ល។
​ថ្លែងសន្ទរកថានៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dungបានលើកត្រដែត
អត្ថន័យនៃមហាជ័យជំនះនិទាឃ​រដូវ១៩៧៥។លោកថ្លែងថា៖“មហាជ័យជំនះនិទាឃ​
រដូវ១៩៧៥ ជា​ទំព័រដ៍ក្លហានមោះមួតក្នុងប្រវត្តិសាស្រ្ត  កសាងនិងការពារដ៍មហិមានៃ
ប្រជាជាតិវៀតណាម។យើងបានសម្រេចភារកិច្ចប្រវត្តិសាស្រ្តដ៍ភ្លឺស្វាងគឺរំដោះភាគខាង
ត្បូងទាំងស្រុងឯកភាពប្រទេសជាតិនាំវៀតណាមឈានចូលឯករាជ្យថ្មី១-ឯករាជ្យនៃ
ឯករាជ្យឯកភាពនិងរួមគ្នាកសាងប្រទេសវៀតណាម១ខ្លាំងមាំមួនប្រ​ជាធិប្បតេយ្យ
សមធម៌និងអ​រិយធម៌ និងប្រជាជនសម្បូរធូធា។ជ័យជំនះនសការតស៊ូប្រឆាំងចក្រពក្តិ
អាមេរិកសង្រ្គោះប្រទេសជាតិជាជ័យជំនះនៃទឹកចិត្តស្នេហាជាតិបំណងប្រថ្នាមាន
សន្តិភាពឯករាជ្យសេរីភាពនិង ឯគភាពប្រទេសជាតិរបស់ប្រជាជ​នវៀតណាម។នេះក៍
ជាជ័យជំនះនៃគោលមាគា៏និងសិល្បះយោធាវៀតណាមក្រោមការដឹកនាំដ៍ត្រមឹត្រូវ
របស់បក្សកុម្មុយនិស្តវៀតណាមនិងកំលាំងពលំទូទៅនិងមផែនសា​មគ្គីភាពជាតិ។ “
                                                

ពិធីមិទ្ទីងព្យុហយាត្រានិងដង្ហែក្បួនក្នុងឱកាសរំលឹកខួបលើកទី ៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម - ảnh 2
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung(រូបថតVOV)

  លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានថ្លែង​អំណរ​គុណ​ចំពោះ
ប្រទេសសង្គមនិយម ជាពិសេសគឺ៖ សហភាពសូវៀត ចិន បណ្ដា​អង្គការ និងប្រជា
ជនស្នេរហាសន្តិភាពលើទូទាំងពិភពលោក ដែលបានសកម្មគាំទ្រ​ ជួយឧបត្ថម្ភវៀត
ណាមខាងសម្ភារះ និងស្មារតីក្នុងការតស៊ូយុត្តិធម៌ដណ្ដើមឯករាជ្យជាតិ ឯកភាពប្រ
ទេសជាតិ។ ក្នុងដំនាក់កាលថ្មី លោកបានសង្កត់ធ្ងន់ថា៖  “ ពង្រីកស្មារតីមហាជ័យជំនះ
 និទាឃរដូវ ឆ្នាំ ១៩៧៥ បក្សទាំងមូល ​ប្រជាជន​​ទាំងមូល និងកងទ័ពទាំងមូល បាន
រួមគ្នាខំប្រឹងប្រែងអនុវត្តគោល​បំណងរបស់លោកប្រធានហូជីមិញ នោះគឺកសាងប្រទេសវៀតណាមមួយ​ប្រកបដោយស្រស់ស្អាតជាងសម្ពូររុងរឿងជាង។បក្សទាំងមូល
 ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ត្រូវជំរុញខ្លាំងបុព្វេហេតុផ្លាស់ប្តូរថ្មី នាំ
ប្រទេសជាតិក្លាយទៅជាប្រទេសឧស្សាហកម្ម តាមទិសទំនើបយ៉ាងឆាប់ៗ។ ”]


                          

ពិធីមិទ្ទីងព្យុហយាត្រានិងដង្ហែក្បួនក្នុងឱកាសរំលឹកខួបលើកទី ៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម - ảnh 3
ប្លុកទង់ជ័យនៃកងទ័ពទាំង ៥ ក្រុមចូលរួមព្យុហយាត្រាយោធារំលឹកអនុស្សាវរីយ៍ខួបគម្រប់ ៤០ ឆ្នាំនៃទិវារំដោះភូមិភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។(រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម )

          នាយប់ថ្ងៃទី៣០មេសា ទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ បានរៀបចំ​ការ
បាញ់កាំជ្រូចផ្កា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ​៕



​​​                            

ប្រតិកម្មទៅវិញ

ផ្សេងៗ