ពិធីមិទ្ទិញរំលឹកខួប៦៥ឆ្នាំនៃទិវាយុទ្ឋជនពលីយុទ្ឋជនពិការ។

ពិធីមិទ្ទិញរំលឹកខួប៦៥ឆ្នាំនៃទិវាយុទ្ឋជនពលីយុទ្ឋជនពិការ។ - ảnh 1
រូបថតៈ Internet


VOV-ពិធីមិទ្ទិញរំលឹកខួប៦៥ឆ្នាំនៃទិវាយុទ្ឋជនពលីយុទ្ឋជនពិការ( ២៧កក្កដា​
១៩៤៧-២៧​កក្កដា​២០១២)បានប្រព្រឹត្តិទៅដ៍មហាឡារឹកនៅទីក្រុងហាណូយ​
វៀតណាម នាព្រឹកថ្ងៃទី២៧កក្កដា​។អញ្ជើញចូលរួមពិធីនេះមាន អគ្គលេខា
Nguyen PhuTrong អតីត អគ្គលេខា  Le Kha Phieu អតីតប្រធានរដ្ឋ Tran Duc
Luong នាយករដ្ឋមន្រ្តី Nguyen Tan Dung ​និងប្រធានរដ្ឋសភា Nguyen Sinh Hung
រួមជាមួយដំណាងរាប់ពាន់នាក់ទៀតជាយុទ្ឋជនពិការ​ យុទ្ឋជនជំងឺ​ គ្រួសារយុទ្ឋជន
ពលីនិងវីរអ្នកម្តាយ​វៀតណាម​ល។ល។

ថ្លែងមតិនៅឪកាសនេះ នាយករដ្ឋមន្រ្តី Nguyen Tan Dungបានរំលឹកឡើងវិញនូវ
ប្រពៃណីតស៊ូដ៍អង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងការតស៊ូការពារ
មាតុប្រទេស។ប្រជាជនវៀតណាមក្រោមការដឹកនារបស់បក្សបានឆ្លងកាត់លើ
ការលំបាកជាច្រើន​និងបានសរសេរឡើងទំព័រប្រវត្តិសាស្រ្តដ៍ត្រចះត្រចង់ ដណ្តើម
បានឯករាជ្យ សេរីភាព ឯកភាពនៃប្រទេសជាតិ។ដើម្បីភាពសុខសានត្រាណ​
សុភមង្គលរបស់ប្រជាជន​ កុលបុទឆ្នើមរាប់លាននាក់នៃប្រជាជាតិបានពលីជីវិត
ដែលក្នុងនោះភាគច្រើនជាយុវជន។នាយករដ្ឋមន្រ្តី Nguyen Tan Dungបានសង្កត់
ធ្ងន់ថា​​​    “  បណ្តាពលីកម្មដ៍ធំធេងនេះបានផ្តល់មកមោទភាពសំរាប់ប្រទេសជាតិ។
គេបានពលីជីវិតដើម្បីនិរន្តភាពរបស់មាតុប្រទេស។ឈាមស្រស់សាច់ស្រស់របស់  យុទ្ឋជនពលីទាំងឡាយបានធ្វើអោយទង់បដិវត្តន៍កាន់តែក្រហាម។ពលីកម្មដ៍អង់
អាចក្លាហាននោះបានផ្តល់មកឯករាជ្យនិងសេរីភាពសំរាប់ប្រទេសវៀតណាម “។

នាយករដ្ឋមន្រ្តី​ Nguyen tan Dung​អះអាងថា៖រំលឹកខួបអនុស្សាវរីយ៏ទិវាយុទ្ធជនពិការ
យុទ្ធេជនពលីគឺជាប្រពៃណីក្រមសីលធម៏ផឹកទឺកនឹកដល់ប្រភពដើមរបស់ប្រជាជាតិ
វៀតណាម។​ ក្នុងរយះពេលជាច្រើនឆ្នាំកន្លងមក បក្សនឹងរដ្ឋវៀតណាមជានិច្ចកាល
យកចិត្តទុកដាក់ដល់គោលនយោបាយសំរាប់បណ្តាអ្នកមានសគុណចំពោះបដិវត្តន៏។
គោលការណ៏​​ ទស្សនះ​​ ជាច្រើនបានក្លាយទៅជាច្បាប់​​ បទបញ្ញាត្តិ។​ជារៀងរាល់ឆ្នាំ​ បក្ស
នឹងរដ្ឋយកចិត្តទុកដាក់ដល់ការបើកទូលាយប្រព័ន្ធមូលដ្ឋានសេវាកម្ម​ ថែទាំសុខភាព
បង្កើតការងារធ្វើសំរាប់កូនចៅគ្រួសារជនមានសគុណ។​​ដើម្បីធ្វើល្អការងារតបស្នងសង់
គុណ​ជាងទៀត​​នាយករដ្ឋមន្រ្តី​ស្នើថា៖បណ្តាផ្នែក​បណ្តាស្ថាប័ន្ធអង្គភាពត្រូវរៀបចំអនុវត្ត
ល្អនូវបទបញ្ញាត្តិអនុគ្រោះសំរាប់អ្នកមានសគុណចំពោះបដិវត្តន៏​នឹងបណ្តាគោលនយោ
បាយអនុគ្រោះទាក់ទិននានា​តទៅទៀត។​ពិសេសគឺយកចិត្តទុកដាក់ដល់ការងារថែទាំ
អប់រំ​បណ្តុះបណ្តាលវិជ្ជាជីវះ បង្កើតការងារធ្វើឲ្យអ្នកមាសគុណ​នឹងញាតិសន្តាន។​ខិតខំដល់ដំណាច់ឆ្នាំ២០១៣ជួយឧបត្ថម្ភដោះស្រាយជាមូលដ្ឋានខាងផ្ទះនៅចំពោះ
អ្នកមានសុណដែលជួបប្រទះនឹងការលំបាកខាងផ្ទះនៅ​ ព្រមទាំងបន្តបំពេញ​សុក្រិដ្ឋ
គោលនយោបាយអនុគ្រោះឲ្យកាន់តែល្អជាងទៀត។

នៅពិធីមិទ្ទិញ​តំណាងជំនាន់វ័យក្មេងបានថ្លែងមតិដោយសម្តែងនូវការដឹងគុណចំពោះ
ប៉ុពបុរស សច្ចារស់នៅសក្តិសមនឹងពលីកម្មដ៏ធំធេងរបស់ប៉ុពបុរសដើម្បីកសាង
ប្រទេសជាតិឲ្យកាន់តែសម្បូរុងរឿងថែមទៀត។

         មុននោះ ប្រធានរដ្ឋវៀតណាម TruongTan Sang បានផ្ញើសំបុត្រ សាកសួរ
សុខទុក្ខយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី និងជនមានគុណ ណាច
ជាមួយប្រទេសជាតិក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៌លើកទី៦៥ទិវាយុទ្ធជនពិការ
យុទ្ធជនពលី (ថ្ងៃទី២៧កក្កដាឆ្នាំ​១៩៤៧-ថ្ងៃទី២៧កក្កដាឆ្នាំ២០១២)។ ក្នុងសំបុត្រ
ប្រធានរដ្ឋ Truong Tan Sang អះអាងថា រយៈពេល៦៥ឆ្នំាកន្លងទៅ បក្ស រដ្ឋវៀត
ណាមជានិច្ចកាលយកចិត្តទុកដាក់ កសាងសុក្រិដ្ឋដោយឥតឈប់ឈរ និងអនុវត្ត
យ៉ាងល្អរាល់របប គោលនយោបាយអនុគ្រោះ ថែទាំ លើក កំពស់ជីវភាពរស់នៅ
ទាំងខាងស្មារតីនិងសម្ភារៈ របស់យុទ្ធជនពិការ គ្រួសារ យុទ្ធជនពលី និងអ្នកមាន
គុណបំណាច់ចំពោះប្រទេសជាតិ។ បណ្តាសកម្មភាព “តបស្នងសង់គុណ”​បាន
ក្លាយទៅជាចលនាដ៏ទូលំទូលាយនិងបានប្រជាជន គ្រប់ស្រទាប់ជួយជ្រោមជ្រែង និងជាលក្ខណៈល្អប្រពៃក្នុងជីវភាពវប្បធម៌របស់សង្គមវៀតណាម។ ប្រធានរដ្ឋបាន
ស្នើគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តយ៉ាងល្អបណ្តាការផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស រដ្ឋ ចំពោះយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជន
ពលី និងអ្នកមានគុណបំណាច ចំពោះប្រទេសជាតិផងដែរ។

        រួមជាមួយពិធីមិទ្ទីងដ៏មហោឡារិកនៅរដ្ឋធានីហាណូយ តំបន់ជាច្រើន លើទូទាំងប្រទេសវៀតណាមក៏បានរៀបចំសកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន
ពលី ថែទាំគ្រួសារយុទ្ធជនមានជំងឺ និងអ្នកមានគុណបំណាច់ក្នុងឱកាសរំលឹក

ខួបអនុស្សាវរីយ៌លើកទី៦៥ទិវាយុទ្ធជនពិការ យុទ្ធជនពលី។

        វិទ្យុសម្លេងវៀតណាមនាថ្ងៃ២៧កក្កដា បានផ្សាយកម្មវិធីពិសេស និង

ផ្ទាល់លើកាណាល់ព្រឹត្តការណ៌នយោបាយសរុប ក្នុងឱកាសរំលឹកខួបអនុ
ស្សាវរីយ៌លើកទី៦៥ទិវាយុទ្ធជនពិការ យុទ្ធជនពលី និងត្រូវបានសាធារណៈមតិ
ដែលអ្នកស្តាប់យកចិត្តទុកដាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ