ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃនៃទិវា UNESCO ទទួលស្គាល់បេតិកភ័ណ្ឌវប្បធម៌ពិភពលោកបរមរាជវាំង Hue
|
ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាអង្គការ វប្បធម៌វិទ្យាសាស្ត្រនិងអប់រំនៃ អ.ស.ប. (UNESCO) ទទួលស្គាល់មណ្ឌលកេរិ៍ដំ ណែលបរមរាជវាំង Hue គឺជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។ (Image: Radio.vn) |
(VOVworld) – នាព្រឹកថ្ងៃទី ២២ កញ្ញា ខេត្ត Thua Thien Hue (ភាគកណ្ដាល វៀតណាម) បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃទិវាអង្គការ វប្បធម៌វិទ្យាសាស្ត្រ
និងអប់រំនៃ អ.ស.ប. (UNESCO) ទទួលស្គាល់មណ្ឌលកេរិ៍ដំ ណែលបរមរាជវាំង Hue គឺជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។ ថ្លែងមតិក្នុងពិធី នេះ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា៖
“បុព្វហេតុអភិរក្សនិងពង្រីកបណ្ដាតំលៃបេតិកភ័ណ្ឌររបស់បរមរាជវាំង Hue ត្រូវ បានជំរុញយ៉ាងខ្លាំងក្លាថែមទៀត ដោយឈរលើសមិទ្ធិដែលយើងទទួលបានក្នុង
រយៈពេល ២០ ឆ្នាំ កន្លងមក សំដៅអនុវត្តគោលដៅភារកិច្ចដែលបានដាក់ចេញ ក្នុងផែនការអភិរក្សពង្រីកតំលៃបេតិកភ័ណ្ឌរបស់អតីតបរមរាជវាំង Hue ក្នុង
ដំណាក់កាល ២០១០-២០១០ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម។ ទន្ទឹមនឹងនោះយើងត្រូវកសាងផែនការមេគ្រប់គ្រងចំពោះមណ្ឌលអតីតបរម
រាជ វាំង Hue ឲ្យ សមស្របនឹងផែនការអភិវឌ្ឍន៍រួមក្នុងតំបន់ ផងដែរ៕”