|
ជ្រុងរំលឹកវិញ្ញាណក្ខណ្ឌលោកប្រធានហូជិមិញនៅក្នងហាង( Images: Internet) |
VOV- ថ្ងៃទី៥មិថុនា ស្ថានទូតវៀតណាមប្រចាំនៅ Italiaរួមផ្សំជាមួយរដ្ឋ អំណាច
ទីក្រុងMilan សមាគមមិត្តភាពItalia -វៀតណាមបានរៀបចំពិធីលើក រូបសំណាក
លោកប្រធានហូជិមិញដាក់លើទីតម្កល់នៅក្នុងហាង Antica Trattoria della Pesa
អាស័យដ្ឋានលេខ១០ វិថី Pasubio ទីក្រុង Millan -ជាទីកន្លែងដែលលោកប្រធាន
ហូជិមិញធ្លាប់រស់នៅនឹងធ្វើការក្នុងរយះបណ្តាឆ្នាំទី៣០នៃសតវត្សទី២០។ថ្លែងមតិ
នៅពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅItalia Dăng Khanh Thoai បានឲ្យដឹងថា៖រូបសំណាកលោកប្រធានហូជិមិញគឺ ដោយរដ្ឋវៀតណាមជូនទីក្រុង Millan ។ព្រិត្តិការណ៏នេះមានអត្ថន័យប្រវត្តិសា ស្រ្តធំធេងពីព្រោះនៅទីកន្លែងនេះបានដឹត
ជាប់ស្នាមជើង លោកប្រធាន ហូជិមិញក្នុងរយះពេលលោកទៅរកផ្លូវសង្រ្គោះជាតិ។
ឯកអគ្គរដ្ឋទូតDăng Khanh Thoai ក៏សម្តែងនូវសេចក្តីសង្ឃឹមថា៖បណ្តាសមាគម
អង្គការមហាជន របស់ Italiaនិយាយរួមនឹងទីក្រុង Millanនិយាយដោយឡែក នឹង
បន្តមាន សកម្មភាពសំដៅរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យ
អភិវឌ្ឌ្យ យ៉ាងខ្លាំងក្លាថែមទៀត។ប្រធានសមាគមមិត្តភាពItalia-វៀតណាមនៅទី
ក្រុងMillan -Roberto Cocevari បានថ្លែងដោយសេចក្តីរំជួលចិត្តថា៖ការដែល លោក
ប្រធានហូជិមិញធ្លាប់រស់នៅនឹងធ្វើការនៅហាង Antica Trattoria della Pesa នេះគឺ
ជាកិត្តិយសរបស់ជនទីក្រុងMillanនិយាយដោយឡែកនឹង ប្រទេស Italia និយាយរួម។ហាងនេះជាអាស័យដ្ឋានតែ១គតដែលត្រូវបានរដ្ឋ អំណាចទីក្រុងទទួលស្គាល់នឹង
ត្រូវបានប្រជាជនItalia-ស្គាល់ដល់ដូចជា អាស័យដ្ឋានក្រហមអំពីលោកប្រធាន
ហូជិមិញ។ដោយហេតុនេះ ការលើករូប សំណាកលោកប្រធានហូជិមីញដាក់
លើទីតម្កល់ នឹងកាន់តែធ្វើ ឲ្យសុះសាយ ទូលំទូលាយការយល់ដឹងមនោសញ្ចេតនាស្រឡាញ់របស់ប្រជាជន TItaliaចំពោះវៀតណាមនឹងលោកប្រថានហូជិមិញថែមទៀត៕