ពិធីសម្ពោធសៀវភៅ "ការចងចាំ Dien Bien Phu-សម្លេងរបស់សាក្សី"
(VOVWORLD) - សៀវភៅនេះក៏ត្រូវបានអ្នកបកប្រែវៀតណាមសិក្សា និងអានយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យ ដូច្នេះហើយ ប្រវត្តិសាស្ត្រត្រូវបានបង្ហាញឡើងវិញយ៉ាងពិតៗបំផុត។
លោកស្រី Sophie Maysonnave ទីប្រឹក្សាសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ នាយិកាវិទ្យាស្ថានសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ នាយកវិទ្យាស្ថានបារាំងប្រចាំនៅវៀតណាម។ រូបថត៖ Kim Thanh/VOV |
នារសៀលថ្ងៃទី៣ ឧសភា នៅទីក្រុងហាណូយ គ្រឹះស្ថានបោះពុម្ពផ្សាយ នៃសាកលវិទ្យាល័យគរុកោសល្យទីក្រុងហាណូយបានប្រារព្ធពិធីសម្ភោធសៀវភៅ “អនុស្សាវរីយ៍នៃទីក្រុង Dien Bien Phu - សម្លេងរបស់សាក្សី” របស់ប្រវត្តិវិទូបារាំងចំនួនពីររូបគឺលោក Pierre Journoud និងលោក Hugues Tertrais។
យោងតាមលោក Pierre Journoud សាស្រ្តាចារ្យប្រវត្តិសាស្រ្តសហសម័យនៅសាកលវិទ្យាល័យ Montpellier 3 - Paul Valery ដែលជាអ្នកនិពន្ធមួយរូបក្នុងចំណោមអ្នកនិពន្ធពីររូបនៃសៀវភៅនេះបានឲ្យដឹងថានេះគឺជាស្នាដៃដែលនាំមកនូវទស្សនៈអំពីព្រឹត្តិការប្រវត្តិសាស្ត្រ Dien Bien Phu ព្រមទាំងជាសៀវភៅអនុស្សាវរីយដែលកត់ត្រាយ៉ាងពិតប្រាកដបំផុតអំពីការគិតរបស់យុទ្ធជន នាយទាហាន ពលរដ្ឋបារាំង ក៏ដូចជាពលរដ្ឋនៃប្រទេសចំនួន ៧ នៅតំបន់អាហ្វ្រិកផ្សេងទៀតដែលបានចូលរួមសមរភូមិនៅ Dien Bien Phu ។
លោកស្រី Sophie Maysonnave ទីប្រឹក្សាសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ នាយិកាវិទ្យាស្ថានសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ នាយកវិទ្យាស្ថានបារាំងប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការបកប្រែ និងបោះពុម្ពសៀវភៅជាភាសាវៀតណាម គឺមានអត្ថន័យជានិមិត្តរូបដ៏ធំធេងសម្រាប់ទំនាក់ទំនងវៀតណាម-បារាំង។ ព្រោះថាសៀវភៅនេះជួយឱ្យភាគីទាំងពីរយល់ដឹងកាន់តែច្បាស់លាស់អតីតកាល ហើយតាមនោះត្រៀមរៀបចំឲ្យបានល្អសម្រាប់ អនាគតផងដែ៖
“សៀវភៅនេះគឺជាមានអត្ថន័យតំណាងដ៏ខ្ពស់សម្រាប់ហេតុផលជាច្រើន។ ទីមួយ សៀវភៅនេះត្រូវបាននិពន្ធដោយសាក្សីមកពីភាគីទាំងពីរ។ នេះគឺជាកត្តាដ៏សំខាន់ក្នុងការបង្ហាញឡើងវិញនូវការពិតប្រវត្តិសាស្ត្រ។ សៀវភៅនេះក៏ត្រូវបានអ្នកបកប្រែវៀតណាមសិក្សា និងអានយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យ ដូច្នេះហើយ ប្រវត្តិសាស្ត្រត្រូវបានបង្ហាញឡើងវិញយ៉ាងពិតៗបំផុត។ ប្រការនេះជួយយើងត្រៀមរៀបចំសម្រាប់អនាគត ព្រោះថាដើម្បីឈានទៅមុខ យើងត្រូវយល់ដឹងពីអតីតកាលផងដែរ៕