ពិធីឧទ្ទេសនាមសៀវភៅ“លោកប្រធានហូជីមិញ៖មនុស្សសាស្ត្រនិងការអភិវឌ្ឍន៍”
|
របស់បណ្ឌិត Nguyen Dai Trang និងជាគ្រូបង្រៀននៅសាលាជាន់ខ្ពស់ Centennial ទើបនឹងត្រូវបានឧទ្ទេសនាម នៅទីក្រុង Toronto កាណាដា។ (Image: Vietnam+) |
(VOVworld) – សៀវភៅទី ២ ក្រោមចំណងជើងថា៖ “លោកប្រធានហូជីមិញៈ មនុស្សសាស្ត្រនិងការអភិវឌ្ឍន៍” របស់បណ្ឌិត Nguyen Dai Trang និងជាគ្រូប
ង្រៀននៅសាលាជាន់ខ្ពស់ Centennial ទើបនឹងត្រូវបានឧទ្ទេសនាម នៅទីក្រុង
Toronto កាណាដា។ ថ្លែងមិតិក្នុងពិធីឧទ្ទេសនាមសៀវភៅនេះ ឯកអគ្គ រដ្ឋទូត
វៀតណាមប្រចាំនៅកាណាដា លោក To Anh Dung បានវាយតំលៃខ្ពស់ចំពោះ
បណ្ឌិត Nguyen Dai Trang ដែលជាជនវៀតណាមដើមដំបូងបង្អស់នៅ ឯបរទេស
មានសំណង់ស្រាវជ្រាវវិទ្យាសាស្ត្រមានតំលៃថ្លៃថ្លាអំពីលោកប្រធានហូជីមិញ។
ទន្ទឹមនឹងនោះ លោក To Anh Dung បានសង្ឃឹមថា៖ សៀវភៅនេះនឹងជួយឧត្ថម្ភ
អ្នកអាននៅក្នុងនិងក្រៅប្រទេសយល់បន្ថែមអំពីតំលៃនៃមនុស្សសាស្ត្រក៏ដូចជា សតិអារម្មណ៌របស់លោកប្រធានហូជីមិញអំពីបុព្វហេតុឯកភាពប្រទេសជាតិ
រក្សា អធិបតេយ្យភាពជាតិនិងការអភិវឌ្ឍន៍របស់វៀតណាម នាបច្ចុប្បន្ន។ សៀវ
ភៅមាន ២ រយទំព័រ និងសរសេរជាភាសារវៀតណាមនិងភាសារអង់គ្លេស៕