ពិពណ៌ផែនទីនិងតាំងបង្ហាញឯកសារអំពី Hoang Sa, Truong Sa របស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រនិងកត្តិយុត

ពិពណ៌ផែនទីនិងតាំងបង្ហាញឯកសារអំពី Hoang Sa, Truong Sa របស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រនិងកត្តិយុត - ảnh 1
ពិពណ៌ផែនទីនិងតាំងបង្ហាញឯកសារអំពី Hoang Sa, Truong Sa របស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រនិងកត្តិយុត (phapluatonlines.vn)

        Vovworld-នាព្រឹកថ្ងៃទី២២សីហានៅទីក្រុង Tam Ky ក្រសួងព័ត៌មាន​និង​ផ្សព្វ​
ផ្សាយ​វៀតណាមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បាន​
បើក​ពិពណ៌ផែនទីនិងតាំងបង្ហាញឯកសារអំពី Hoang Sa, Truong Sa របស់វៀត​ណាម​-ភស្តុតាងប្រវត្តិសាស្ត្រនិងកត្តិយុតឯកសារវត្ថុតាងវណ្ណកម្ម​បោះ​ពុម្ភផ្សាយជា​ច្រើន​និងផែនទីជិត១១ផ្ទាំងគឺជាភស្តុតាងប្រវត្តិសាស្ត្រនិងកត្តិយុតបង្ហាញនូវ​អធិបតេយ្យ​ភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa នៅ​សមុទ្រ
ខាងកើ។ លោក Truong Minh Tuan អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយ​បាន
ឲ្យដឹងថា៖

        “ពិពណ៌លើកនេះមានប្រការថ្មីជាងបើប្រៀបនឹងការតាំងពិពណ៌មុនៗគឺ​យើង
​បាន​នាំចេញវត្ថុតាងនានា ឧទាហរណ៍ដូចជាកំណាត់សំបកនាវាបូលីស​សមុទ្រដែល​ត្រូវនាវារបស់ចិនបុកបែកបាកក្នុងករណីចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១
​ដោយ​ខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខដំបន់​ខ្ពង់រាប​បាត​សមុទ្ររបស់វៀត​ណាម។​ យើងខ្ញុំចង់និយាយថា ការពារអធិបតេយ្យភាព​ពិសិដ្ឋ​នៃមាតុប្រទេសជាការ​ទទួល​ខុសត្រូវរួមរបស់ជនគ្រប់រូប៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ