ព្រឹទ្ធសមាជិកអាមេរិក ប្រឆាំងជំទាស់កម្មវិធីឃ្លាំមើលត្រីប្រា និងត្រីបាសារបស់វៀតណាម។

Vovworld-នាថ្ងៃទី ១៤ មិថុនា  ព្រឹទ្ធសមាជិកអាមេរិក John McCain និង John Kerry បានមានបទថ្លែងមតិចំពោះព្រឹទ្ធសភាអាមេរិក ដើម្បីសម្ដែងនូវការមិនស្រុះចិត្ត
គំនិតចំពោះសេចក្ដីព្រាងច្បាប់កសិដ្ឋាន 2008 របស់អាមេរិក ក៏ដូចជា បណ្ដាការ
ខំប្រឹងប្រែងផ្ទេរប្តូរ”សិទ្ធិ”ត្រួតពិនិត្យត្រីស្បែករំអិល ពីនាយកដ្ឋានគ្រប់គ្រង់ម្ហូប
អាហារ និងឱសថកម្ម (USFDA)ទៅអោយ ក្រសួងកសិកម្មអាមេរិក (USDA)។
ក្នុងបទថ្លែងមតិរបស់ខ្លួន ព្រឹទ្ធសមាជិកអាមេរិក JohnMcCain បានចាត់ទុកថា៖
ក្រសួងកសិកម្មអាមេរិកមានភារកិច្ចត្រួតពិនិត្យ បណ្ដាផលិតផលដូចជា៖ សាច់ ពង់ និងបសុសត្វគឺមិនមានសមត្ថភាពត្រួតពិនិត្យជលផល និងគ្រឿង
សមុទ្រទេ។ សមាជិកព្រឹទ្ធសភាអាមេរិក John McCain បានលើកច្បាស់ថា៖
“ការិយាល័យពិនិត្យមើលត្រីរអិល របស់ក្រសួងកសិកម្មអាមេរិកមិនជួយឧបត្ថម្ភ
អ្វី អោយការធានាសុវត្ថិភាពម្ហូបអាហារទេ។

 ក្នុងការពិតជាក់ស្ដែងនេះ គោលដៅចុងក្រោយរបស់ការងារនេះគឺ សំដៅបង្កើត
ឡើងរបងពាណិជ្ជកម្មចំពោះការនាំចូលត្រីប្រា និងត្រីបាសាពីទ្វីបអាស៊ីតែប៉ុណ្ណោះ 
ដើម្បីអាណាព្យាបាលផ្នែកផលិតត្រីស្បែករំអិលនៅក្នុងប្រទេស និងធ្វើអោយអ្នក
ប្រើប្រាស់អាមេរិកត្រូវបង់លុយច្រើនជាង”។
  

               
ព្រឹទ្ធសមាជិកអាមេរិក ប្រឆាំងជំទាស់កម្មវិធីឃ្លាំមើលត្រីប្រា និងត្រីបាសារបស់វៀតណាម។ - ảnh 1
Image: Internet

តាមព្រឹទ្ឋសមាជិក​ Mc Cain ថាគំរោងច្បាប់កសិដ្ឋានឆ្នាំ២០០២របស់អាមេរិកមាន
មាត្រា១ដែលកំណត់ថានឹងមិនស្របច្បាប់ពេលបញ្ចូលត្រីប្រា និងត្រីបាសារបស់
វៀតណាមចូលបញ្ជីរាយនាម ត្រីរអិល ដែលត្រូវបានចញ្ចឹមនៅអាមេរិក។ ព្រឹទ្ឋ
សមាជិក​ Mc Cainបានថ្លែងថា“ជាឡកឡឹកថា  បណ្តាអ្នកចញ្ចឹមត្រីរអិល នៅអាមេ
រិកបានចលនាក្រសួងកសិកម្មអាមេរិកកំណត់ប្រភេទត្រីប្រា និងត្រីបាសារបស់
វៀតណាមឡើងវិញក្នុងបំណងធ្វើឲ្យការនាំចូលត្រីពីទ្វិបអាស៊ីរងផលប៉ះពាល់នៃ
ការឃ្លាំមើលរបស់ការិយាល័យទើបបង្កើតថ្មីចំណុះក្រសួងកសិកម្មអាមេរិក“។

ព្រឹទ្ធសមាជិក John Kerryចាត់ទុកថាការបង្កើតការិយាល័យឃ្លាំមើលការនាំចូល
ត្រីប្រា និងត្រីបាសារពីទ្វីប​អាស៊ីមិនបំរើផលប្រយោធន៏ាធារណះទេពិសេសគឺ
អ្នកប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ