ព្រឹទ្ធសមាជិកអាមេរិកគាំទ្រចំពោះសេចក្ដីថ្លែងការណ៍DOC
នាថ្ងៃទី ២៤ កក្កដា ព្រឹទ្ធសមាជិកអាមេរិក John Kerry ប្រធានគណះកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក រួមជាមួយបណ្ដាព្រឹទ្ធសមាជិក
Jim Webb Lugar , James inhofe និង Lieberman បានឧទ្ទេសនាមសេចក្ដីសម្រេច
ចិត្ត S.Res 524 នៅព្រឹទ្ធសភាអាមេរិក ដោយអះអាងជាថ្មីម្ដង់ទៀតនុវការគាំទ្រ
យ៉ាងខ្លាំងក្លារបស់អាមេរិក ចំពោះសេចក្ដីថ្លែងការណ៍ DOC អំពីបញ្ហាសមុទ្រ ខាងកើត រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងចិន ដែលបានចុះហត្ថ
លេខានាឆ្នាំ ២០០២។ ទន្ទឹមនឹងនោះ សម្ដែងនូវការគាំទ្របណ្ដាប្រទេសអាស៊ាន និងចិនស្វែងរកការផ្តល់សច្ចប័នលើក្រមច្បាប់មួយ ចំពោះបណ្ដាភាគីនៅសមុទ្រ
ខាងកើត។ សេចក្ដីសម្រេចចិត្តនេះ ត្រូវបានបណ្ដាព្រឹទ្ធសមាជិកតាក់តែង ហើយក៏ បានជំរុញបណ្ដាប្រទេសគាំទ្រចំពោះបណ្ដាការខំប្រឹងប្រែងរបស់អាស៊ានក្នុងបញ្ហា
នេះដែរ។
|
ព្រឹទ្ធសមាជិកអាមេរិក John Mc Cain (http://vietnamnet.vn) |
ក្នុងពេលនោះ នាថ្ងៃទី២៥កក្កដា(តាមម៉ោងអាមេរិក ) ព្រឹទ្ធសមាជិកអាមេរិក
John Mc Cain អនុប្រធានគណះកម្មាធិការកម្លាំងយោធាព្រឹទ្ធសភាអាមេរិកបានចេញ សេចក្ដីប្រកាស រិះគន់ចំពោះបណ្ដាសកម្មភាពនាពេលថ្មីៗនេះ របស់ចិននៅតំបន់ សមុទ្រខាងកើត។ ព្រឹទ្ធសមាជិកអាមេរិក John Mc Cain បានចាត់ទុកថា៖ សេចក្ដី
សម្រេច ចិត្តរបស់គណះកម្មាធិការយោធាមជ្ឈឹមចិន ពង្រាយកងទ័ពនៅបណ្ដាកោះ នៅតំបន់សមុទ្រ ខាងកើត និងបណ្ដាកោះនេះ ក៏បានវៀតណាម ប្រកាសអធិបតេយ្យ
ភាព ជាការសម្រេចចិត្តបង្ករឿងហេតុមិនចាំបាច់។ បណ្ដាសកម្មភាពនេះបានបង្កឲមាន សេចក្ដីអស់សង្ឃឹម និងមិនសក្តិសមជាមហាអំណាចមានការទទួលខុសត្រូវ។ អាមេរិក ត្រូវការបន្តដាស់តឿនបណ្ដាភាគីដែលបានប្រកាសអធិបតេយ្យភាពនៅតំបន់សមុទ្រ
ខាងកើត ស្វែងរកដំណោះស្រាយពហុភាគីមួយ និងសន្តិភាព ផ្អែកទៅលើច្បាប់អន្តរ
ជាតិ ។ទន្ទឹមនឹងនោះ អនុវត្តតាមបណ្ដាលក្ខ័ណ្ឌសេរីភាពនាវាចរណ៍ នៅបណ្ដាតំបន់ សមុទ្រអន្តរជាតិ៕