ភ្ញៀវទេសចរណ៍ប្រមាណជាង៥លាននាក់បានមកដល់វៀតណាមក្នុងរយៈពេល១០ខែ។
(VOV) /  
|
ភ្ញៀវទេសចរណ៍ប្រមាណជាង៥លាននាក់បានមកដល់វៀតណាមក្នុងរយៈពេល១០ខែ។ |
VOV-តាមតួលេខស្ថិតិរបស់អគ្គនាយកដ្ឋានស្ថិតិឲ្យដឹងថា ចំនួនភ្ញៀវ
អន្តរជាតិមកទស្សនាវៀតណាមក្នុងរយៈពេល១០ខែកន្លងទៅមានជាង៥លាន
នាក់ កើន១១,២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញនិងទទួលបាន
ប្រមាណ៨២,៣%នៃផែនការឆ្នាំ។ ប្រទេសនិងដំបន់ដែនដីមានបរិមាណភ្ញៀវ
ទេសចរណ៍មកបានកើនខ្ពស់បើប្រៀបនឹងរយៈពេលប៉ុន្មានឆ្នាំមុនគឺកូរ៉េខាង
ត្បូងជប៉ុនម៉ាឡេស៊ីបារាំងថៃ។
គួឲ្យចាប់អារម្មណ៍គឺក្នុងរយៈពេល១០ខែកន្លងទៅ ខេត្ត Thua Thien Hue
បានទទួលភ្ញៀវទេសចរណ៍ជិត២លាន២សែននាក់ក្នុងនោះភ្ញៀវបរទេសគឺ
ប្រមាណជាង៧សែននាក់កើនជិត១១%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ
ទៅមិញ។ ក្រៅពីប្រព័ន្ធមណ្ឌលកេរ៌្តដំណែលអតីតរាជធានី Hue នោះ
ផលិតផលទេសចរណ៍ថ្មីមានចរិតលក្ខណៈវិសេសវិសាលរបស់ដំបន់ដីវប្បធម៍
Hue ត្រូវបានយកចិត្តទុកដាក់អាជីវកម្មដូចជាទេសចរណ៍សហគមន៍នៅស្ពាន
Thanh Toan ភូមិបុរាណ Phuoc Tich, Phu Mong-Kim Longជាដើម៕
-VOV