ភាពវិសេសវិសាលនៃ Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ២០១៥

 ភាពវិសេសវិសាលនៃ Festival សមុទ្រ Nha Trang – Khanh Hoa ឆ្នាំ២០១៥ - ảnh 1
ពិធីបើក Festival សមុទ្រ Nha Trang ២០១៥ពោរពេញទៅដោយពន្លឺ

(VOVworld) - នាយប់ថ្ងៃទី១១ កក្កដា ពិធីបើក Festival សមុទ្រ Nha Trang ២០១៥
បានប្រព្រឹត្តទៅនៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម
ដោយមានការចូលរួមរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អនុប្រធាន
រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្នាក់ដឹក នាំក្រសួង ស្ថាប័ន
មជ្ឈឹមនានាព្រមទាំងអ្នកទេសចរ ប្រជាពលរដ្ឋជាង១ម៉ឺននាក់។ ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Hoang Tuan Anh បាន
សង្កត់ធ្ងន់ថា Festival សមុទ្រ Nha Trang ឆ្នាំ២០១៥ មិន ត្រឹមតែជាព្រឹត្តិការណ៍វប្ប
ធម៌ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពដើម្បី យើងបង្ហាញការស្រ
ឡាញនិងការទទួលខុសត្រូវចំពោះសមុទ្រ កោះសមុទ្រដ៏ ពិសិដ្ឋនិងអមតៈនៃ
មាតុប្រទេស។លោក​Hoang Tuan Anh បានលើកច្បាស់ថា៖

“ខេត្ត Khanh Hoa ចាំបាច់ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពដំណោះស្រាយ ជាក់ស្ដែងនានាដើម្បីជំរុញខ្លាំងការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមក្នុងសម័យ
កាលថ្មី។ទន្តឹមនឹងនោះ បន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពសារាចរណ៍របស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្ដីពីការបង្កើនសមត្ថភាពគ្រប់គ្រងរដ្ឋ ប្រមូលផ្ដុំជំនះ ពុះពាររាល់ចំណុចអន់ខ្សោយ ជំរុញវឌ្ឍនភាពរបស់ផ្នែកទេសចរណ៍”។

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ កក្កដា នៅទីក្រុង Nha Trang និងស្រុក
ទីប្រជុំជនជុំវិញនានា Festival សមុទ្រ Nha Trang ឆ្នាំ២០១៥មានសកម្មភាព
វប្បធម៌ កីឡា ទេសចរណ៍ សេដ្ឋកិច្ចនិងសិក្ខាសាលាវិទ្យាសាស្ត្រចំនួន៥០។
Festival ឆ្នាំនេះគ្រោងនឹងទាក់ទាញភ្ញៀវទេសចរចំនួន១៥ម៉ឺននាក់មកទស្សនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ