ម្ចាសការ សកម្មផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សនៅឯបរទេស
|
ម្ចាសការ សកម្មផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សនៅឯបរទេស |
(VOV)_នាព្រឹកថ្ងៃទី២៤ សីហា នៅទីក្រុងហាណូយ សមាជិកការិយាល័យ
នយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម
លោក Nguyen Thien Nhan បានជួបសន្ទនាជាមួយប្រធាន នៃបណ្ដាស្ថាប័នការទូតវៀតណាម ប្រចាំនៅឯបរទេស ក្នុងឱកាសទៅបំពេញបេសកកម្ម អាណត្តិ
២០១៥-២០១៨។ លោក Nguyen Thien Nhan បានសម្ដែងគោលបំណងថា៖ បណ្ដា
ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលប្រមូលផ្តុំជំរុញខ្លាំងការងារស្វែងរក បើកទូលាយទីផ្សារ
នាំចេញទំនិញ ផលិតផលវៀតណាម អំពាវនាវអោយជំរុញវិនិយោគផ្ទាល់ពីបរទេស
ដើម្បីជួយឧបត្ថម្ភការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ទន្ទឹមនឹងនោះ បណ្ដាឯកអគ្គ
រដ្ឋទូត អគ្គកុងស៊ុល ក៏ត្រូវប្រមូលផ្តុំ និងជួយឧបត្ថម្ភជនវៀតណាមនៅឯបរទេសស្ថិរ
ភាពជីវភាពរស់នៅ នាំសម្លេងរបស់បង ប្អូនអាណិកជនទៅដល់បក្ស រដ្ឋ រួមចំណែក
បង្កើនផែនមហាសាមគ្គីជាតិ កសាង និងការពារមាតុប្រទេស។ ស្ដីពីបញ្ហាជនវៀត
ណាមនៅឯបរទេស លោក Nguyen Thien Nhan ចាត់ទុកថា៖
“ សហគមន៍ជនវៀតណាមនៅឯបរទេសធ្វើសកម្មភាពល្អនេះ គេនឹងជាឯក
អគ្គរដ្ឋទូតមិនផ្លូវការរបស់វៀតណាមនៅប្រទេសនោះ។ សហគមន៍ជនវៀតណាម
នៅឯបរទេសមានរាប់ពាន់នាក់ រាប់ហ្មឺននាក់ធ្វើល្អ គេនឹងជយយប្រជាជននៅប្រ
ទេសនេះយល់ដឹងបន្ថែមអំពីវៀតណាម។ ដូច្នេះហើយ ការកសាងជួរកម្មាភិបាលស្នូល ក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសគឺមានសារសំខាន់ណាស់៕ ”