ម្ចាស់ការដោយខ្ពស់បំផុតរាល់វិធានការទប់ទល់ជាមួយខ្យល់ព្យុះ Khanun

(VOVWORLD) -នៅក្នុងកិច្ចប្រជុំបន្ទាន់សំដៅពិភាក្សាទប់ទល់ជាមួយខ្យល់ព្យុះ Khannun ដែលប្រ ព្រឹត្តទៅនារសៀលថ្ងៃទី១៤តុលានៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទ-ប្រធានគណៈកម្មាធិការបញ្ជាណែនាំអំពីការបង្កា ទប់ទល់ជាមួយ គ្រោះធម្មជាតិ លោក Nguyen Xuan Cuong បានសំណូមពរកឲ្យតំបន់នានា ម្ចាស់ការ ដោយខ្ពស់បំផុតនូវវិធានការទប់ទល់ជាមួយខ្យល់ព្យុះ Khanun បណ្តាលឡើង។


នៅខេត្ត Thua Thien Hue ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Van Cao បានផ្ញើសារទូរលេខបន្ទាន់ទៅកាន់ស្ថាប័នមានសមត្ថកិច្ចលើទូទាំងខេត្ត ដោយសំណូមពរអនុវត្តការទប់ទល់ជាមួយខ្យល់ព្យុះKhanun។ នាព្រឹកថ្ងៃទី១៥តុលា នាវាជាង៧០០គ្រឿងបានកងកម្លាំងការពារណែនាំឲ្យចុះចត់នៅកន្លែងសុវត្ថិភាព។ វរៈសេនីយ៍ឯក Nguyen Xuan Hoa មេបញ្ជាការរងកងទ័ពការពារព្រំដែនខេត្ត Thua Thien Hue បានឲ្យដឹងថា៖

        “យើងខ្ញុំបានអនុវត្តការបាញ់កាំជ្រូចជាសញ្ញាជូនដំណឹងទិសចេញរបស់ព្យុះ។ បញ្ជាណែនាំឲ្យអង្គភាពទាំងអស់អំពាវនាវនាវាលើសមុទ្ររួមទាំងរួមសហការជាមួយ រដ្ឋអំណាចតំបន់ជូនដំណឹងនូវទិសដៅរបស់ព្យុះដើម្បីចុះចត់នៅកន្លែងសុវត្ថិភាព”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ