ម្ចាស់មកុដ Miss Earth 2018 បានទៅលើបវរកញ្ញាវៀតណាមជាលើកដំបូង

(VOVWORLD) -   នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Earth ឆ្នាំ២០១៨ បានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុង Manila  ប្រទេសហ្វីលីពីន បេក្ខនារីវៀតណាម Nguyen Phuong Khanh បានក្លាយទៅជាម្ចាស់ជ័យលាភីរាជិនីគ្រងមកុដឯកក្នុងពិធីប្រកួតសម្រស់បវរកញ្ញាពិភពផែនដី ឆ្នាំ២០១៨ ដោយផ្តួលសម្រស់បវរកញ្ញាជាង ៨០ នាក់ មកពីប្រទេសផ្សេងៗទៀត។
ម្ចាស់មកុដ Miss Earth 2018 បានទៅលើបវរកញ្ញាវៀតណាមជាលើកដំបូង - ảnh 1 បេក្ខនារីវៀតណាម Nguyen Phuong Khanh បានក្លាយទៅជាម្ចាស់ជ័យលាភីរាជិនីគ្រងមកុដឯកក្នុងពិធីប្រកួតសម្រស់បវរកញ្ញាពិភពផែនដីឆ្នាំ២០១៨ 

នេះគឺជាលើកដំបូងដែលតំណាងវៀតណាមដណ្តើមបានមកុដក្នុងការប្រកួតសម្រស់អន្តរជាតិធំដូច្នេះផងដែរ។ បេក្ខនារីវៀតណាម Nguyen Phuong Khanh កើតឆ្នាំ១៩៩៤ នៅខេត្ត Ben Tre ហើយក្នុងវគ្គផ្តាច់ព្រ័ត្រ បេក្ខនារីរូបនេះបានសំដែងប្រកបដោយភាពជោគជ័យដើម្បីចុងក្រោយឈានចូលទទួលបានជ័យលាភីរាជនី គ្រងមកុដឯកបវរកញ្ញាភពផែនដីឆ្នាំ២០១៨ 

គួរបញ្ជាក់ផងដែរថាបវរកញ្ញាវៀតណាម Nguyen Phuong Khanh ធ្លាប់ជានិស្សិតនៃមហាវិទ្យាល័យដ៏ល្បីៗ Curtin នៅសិង្ហបុរី។ កញ្ញារូបនេះ អាចនិយាយភាសា អង់គ្លេស និងបារាំងដូចភាសាកំណើតរបស់ខ្លួនផងដែរ។ ដោយមានសម្រស់ស្រស់ស្អាត បវរកញ្ញា Phuong Khanh ធ្លាប់ត្រូវបានអ្នកជំនាញការខាងសម្រស់ដ៏មានកិត្យានុភាព  Missosology ជ្រើសរើសជានារីដែលមានទឹកមុខដ៏ស្រស់ស្អាតក្នុង Top 18 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ