មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីហ្វេប្រើប្រាស់ទិន្នន័យឌីជីថលដើម្បីអភិរក្សកេរ្តិ៍ដំណែល

(VOVWORLD) -នាថ្ងៃទី ៩ ខែមករា នាយក មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីហ្វេ លោក Phan Thanh Hai បានឲ្យដឹងថា អង្គភាពនេះបានសម្រេចរួចរាល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Seagate និងក្រុមហ៊ុន CyArk (សហរដ្ឋអាមេរិក) ដើម្បីអនុវត្តគម្រោងការណ៍ ឌីជីថលឯកសារសម្រាប់សំណង់ចំនួនពីរ គឺប្រាង្គតំកល់សព្វស្ដេច Tu Duc និងព្រះរាជដំណាក់ An Dinh។ 
មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីហ្វេប្រើប្រាស់ទិន្នន័យឌីជីថលដើម្បីអភិរក្សកេរ្តិ៍ដំណែល - ảnh 1 ក្រុមហ៊ុនបច្ចេកវិទ្យា Seagate និងក្រុមហ៊ុន CyArk (សហរដ្ឋអាមេរិក) អនុវត្តគម្រោងការណ៍ ឌីជីថលឯកសារសម្រាប់សំណង់ចំនួនពីរ គឺប្រាង្គតំកល់សព្វស្ដេច Tu Duc និងព្រះរាជដំណាក់ An Dinh

គម្រោងការណ៍នេះសំដៅបង្កើនការអនុវត្ត វិទ្យាសាស្ត្របច្ចេកទេស ក្នុងបច្ចេកវិទ្យារក្សារទុក

ជឿនលឿន ជួយគ្រប់គ្រង និងអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីហ្វេ តាមរយៈទម្រង់ 3D ក៏ដូចជាផ្សព្វផ្សាយរូបភាពបេតិកភ័ណ្ឌវប្បធម៌ពិភពលោករបស់ហ្វេទៅកាន់ពិភពលោកផងដែរ។

គម្រោងការណ៍នេះជួយឲ្យមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីហ្វេប្រើប្រាស់ទិន្នន័យឌីជីថល ដើម្បីរក្សាទុក ស្រាវជ្រាវ និងវិភាគ ក្នុងការងារអភិរក្សកេរ្តិ៍ដំណែលនេះតាមបែបវិទ្យាសាស្ត្រ និងជំនាញ។ គម្រោងការណ៍នេះមិនត្រឹមតែផ្ដល់បណ្ដាទិន្នន័យ រូបថត ផ្សព្វផ្សាយ ឃោសនាអំពី តម្លៃវប្បធម៌ហ្វេប៉ុណ្ណោះទេ ថែមទាំងអនុវត្តន៍បច្ចេកវិទ្យាទំនើបដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីវប្បធម៌ប្រវត្តិសាស្រ្ត វប្បធម៌ និង ស្ថាបត្យកម្មជូននិស្សិត ភ្ញៀវទេសចរ និងអ្នកជក់ចិត្តនឹងកេរ្តិ៍ដំណែលវប្បធម៌ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ