មិទ្ទីងជួយជ្រោមជ្រែងទិវាសុខភាពពិភពលោក

នាថ្ងៃទី៦មេសា នៅក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាមបាន​រៀបចំ​ពិធី​មិទ្ទីងជួយជ្រោមជ្រែងទិវាសុខភាពពិភពលោក (ទី៧មេសា) ជាមួយប្រធានបទ “សុខភាពចំពោះជនចាស់ជរា”។ នៅពិធីមិទ្ទីង ប្រធាននាយកដ្ឋាននីតិកម្ម ក្រសួង​
សុខាភិបាល Tran Duc Long បានឲ្យដឹងថា ការយកចិត្តទុកដាក់ ថែទាំសុខភាព​ចំពោះជនចាស់ជរាជាភារកិច្ចស្នូលរបស់ក្រសួងសុខាភិបាលក៏ដូចជាសង្គមទាំង​
មូល។ ក្នុងរយៈពេលខាងមុខ ក្រសួងសុខាភិបាលនឹងអនុវត្តដំណោះស្រាយ​សកម្ម​និងកម្មវិធីជាច្រើនសំរាប់ជនចាស់ជរា។ លោក​ Tran Duc Long បានថ្លែងថា៖

មិទ្ទីងជួយជ្រោមជ្រែងទិវាសុខភាពពិភពលោក - ảnh 1
Image: Internet


“គុណភាពជីវភាពរស់នៅរបស់ប្រជាជននិយាយរួមនិងរបស់ជនចាស់ជរានិយាយ
ដោយឡែងកាន់តែបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមកំពុងស្ថិតក្នុង​ដំណាក់កាលចំនួនប្រជាជនមាស ប៉ុន្តែក៏ឈានទៅការដែលប្រជាជនមានអាយុ​ច្រើនកើនយ៉ាងលឿន ទាមទាឲ្យមានវិធានការសមស្របដើម្បីធានាឲ្យការ​អភិវឌ្ឍន៍
សេដ្ឋកិច្ចនិយាយរួមនិងការងារថែទាំសុខភាពនិយាយដោយឡែកយ៉ាង​ចីរភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ