មេធាវីអាមេរិកគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម

Vovworld-ការតស៊ូដើម្បីយត្តិធម៌របស់បណ្តា ជនរងគ្រោះដោយជាតិគីមីពុល​ពណ៌
លឿងទុំ/Dioxinវៀតណាមបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ
ដែលក្នុងនោះមានមិត្តភក្តិអាមេរិកផង។លោកស្រី Jeanne Mirer មេធាវីអាមេរិក១នាក់
ក្នុងការផ្លាស់ប្តូរយោបល់ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំអាមេ
រិកបានអះអាងថា៖នេះជាការតស៊ូដ៍យួរអង្វែងប៉ុន្តែបុគ្គលលោកស្រីនិងមិ​ត្តភក្តិអាមេរិក
ជាច្រើននាក់ទៀតនិងបន្តការតស៊ូអោយទទួលបានជោគជ័យចុងក្រោយ។
ស្តីពីសេចក្តីព្រាងច្បាប់ដែលទើប ​នឹងបានដា​ក់ជូនរដ្ឋសភាអាមេរិក លោកស្រី Jeanne
Mirer អោយដឹងថា៖ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់នេះគឺសំណូមពររដ្ឋាភិបាល
អាមេរិកមានការជួយឧបត្ថម្ភនានាដូចជា  ៖លំនៅដ្ឋាន  សុខាភិបាលនិងសេវាកម្ម​ថែទាំ
ផ្សេងៗសំរាប់បណ្តាជនរងគ្រោះនៅវៀតណាម។ល។លោកស្រីចែករំលែកថា៖“  សេចក្តី
ព្រាងច្បាប់នេះប្រមូលផ្តុំទៅលើ៣ក្រុមគឺ  អតីតទាហានអាមេរិក  ជនអាមេរិកមានដើម
កំណើតវៀតណាមនិងជនវៀតណាម។ធ្វើដូច្នេះ​​  យើងនឹងទទួលបានការគាំទ្រជាច្រើន
ក្នុងរដ្ឋសភាអាមេរិក។នេះជាការតស៊ូដ៍យូរអង្វែង។យើងអាចមិនទទួលបានជោគជ័យ
ក្នុងឆ្នាំនេះទេ ប៉ុន្តែអាចទទួលបានគោលដៅនៅពេលវាលាណា១នោះក្នុងអនាគត។  “


​​​​​​​​​​​​​​​​​​​​​​​​​​​​              

មេធាវីអាមេរិកគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម - ảnh 1
មេធាវីJeanne Mirer (រូបថត​ VOV)

លោកស្រី Jeanne Mirer អោយដឹងថែមទៀតថាលោកស្រីកំពុងមានការទាក់ទងជាមួយ
ការិយាល័យរបស់សមាជិកសភា Barbara Lee ជាជនបានឧទ្ទេសនាមសេចក្តីព្រាងច្បាប់
នេះនៅរដ្ឋសភានិងអង្គការនានានៅទូទាំងប្រទេសអាមេរិកក្នុងបំណងស្វែងរកជនផ្តល់
ជំនួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ