មនុស្ស៥០០០នាក់ដើរថ្មើរជើងរួមដំណើរជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

(VOVWORLD) -ដើម្បីគោលដៅអំពាវនាវសហគមន៍រួមដៃថែរក្សានិងជួយឧបត្ថម្ភជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំនិងជនពិការ ក្នុងឱកាសនៃទិវា “ដើម្បីជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំទី១០សីហា” នាព្រឹកថ្ងៃទី៥សីហា សមាគមកាក បាទក្រហមទីក្រុងហូជីមិញ បានរួមសហការជាមួយមជ្ឈមណ្ឌលទូរទស្សន៍វៀត ណាមនៅទីក្រុងហូជីមិញ រៀបចំកម្មវិធីដើរថ្មើជើង “ដើម្បីជនរងគ្រោះដោយជាតិ គីមីពណ៌លឿងទុំនិងជនពិការក្រីក្រ” ដែលទាក់ទាញការចូលរួមរបស់មនុស្សចំនួន ៥០០០នាក់។

ជាមួយនឹងសារ “សូមកុំភ្លេចពួកគេ ទោះបីជាមិត្តជាអ្នកណា មាន ឋានៈអ្វីក្នុងសង្គមក៏ដោយ ប៉ុន្តែ ការរួមវិភាគទានរបស់មិត្តសម្រាប់ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំនិងជនពិការក្រីក្រ នឹងនាំមកឲ្យពួកគេនូវជំនឿជឿ ជាក់ជាងទៅលើជីវភាពប្រចាំថ្ងៃ”នោះ កម្មវិធីបានអំពាវនាវមនុស្សគ្រប់រូប រួមដៃគ្នាជួយឧបត្ថម្ភ ថែទាំសុខភាព កែលំអរជីវភាពរស់នៅសម្រាប់ជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ និងជនពិការក្រីក្រ៕

មនុស្ស៥០០០នាក់ដើរថ្មើរជើងរួមដំណើរជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ - ảnh 1 ទិដ្ឋភាពដើរថ្មើរជើងរួមដំណើរជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (រូបថតៈ tuoitre)

ប្រតិកម្មទៅវិញ

ផ្សេងៗ