មូលនិធិជួយឧត្ថម្ភកិច្ចការបរទេសប្រជាជនបើកជាផ្លូវការ


មូលនិធិជួយឧត្ថម្ភកិច្ចការបរទេសប្រជាជនបើកជាផ្លូវការ - ảnh 1
មូលនិធិជួយឧត្ថម្ភកិច្ចការបរទេសប្រជាជនបើកជាផ្លូវការ (Image: VNA)

(VOVworld) – មូលនិធិជួយឧបត្ថម្ភកិច្ចការបរទេសប្រជាជនត្រូវបានបង្កើតជាផ្លូវ ការតាមសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម។ នៅពិធី ប្រកាសសេចកត្តីសម្រេចចិត្តអំពីការបង្កើតមូលនិធិ នាព្រឹកថ្ងៃទី ១៦ កក្កដា នៅ
ទីក្រុងហាណូយ លោក Don Tuan Phong  អនុប្រធាននិងជាអគ្គលេខាធិការ សម្ព័ន្ធភាពបណ្ដាសមាគមមិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថា៖ ការបង្កើតមូល និធិពោលខាងលើនឹងជួយឧបត្ថម្ភក្នុងការអនុវត្តសកម្មភាពកិច្ចការបរទេសប្រជា
ជនរវាង វៀតណាមជាមួយប្រទេសនានាលើពិភពលោក។ លោក  Marko
Lovrekovic នាយកមជ្ឈមណ្ឌលឯកសារក្រៅរដ្ឋាភិបាលប្រចាំនៅវៀតណាម
បានអះអាងថា៖

“ពិធីថ្ងៃនេះកូសសម្គាល់ការចាប់ផ្តើមថ្មីក្នុងការខំប្រឹងប្រែងរបស់យើងខ្ញុំសំរាប់
ការអភិវឌ្ឍន៍របស់វៀតណាម។ ក្នុងរយៈពេលកន្លងទៅ យើងបានបង្ហាញនូវ
ការផ្លាស់ប្តូរសកម្មរបស់វៀតណាម។ វៀតណាមគប្បីចាប់ផ្តើមទស្សនៈវិស័យថ្មី សំដៅជួយទ្រទ្រង់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការងារកាត់បន្ថយភាពក្រីក្រ។នេះគឺជាពេលវេលាសមស្របដើម្បីបង្កើតមូលនិធិកិច្ចការបរទេសប្រជាជន។យើងខ្ញុំចាត់ទុកនេះគឺជាប្រភពសម្បូរបែបភាវូបនីយកម្មការគាំទ្រចំពោះ
សកម្មភាពសាមគ្គីប្រជាជនរបស់បណ្ដាសមាគមមិត្តភាពវៀតណាមនៅ
ក្នុងនិងក្រៅប្រទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ