មហាពិធីបុណ្យ Vu Lan ផ្សារភ្ជាប់ជាមួយកម្មវិធីកតញ្ញូតាធម៌ និងសុខុមាលភាពសង្គម
(VOVWORLD) - នាយប់ថ្ងៃទី ២៩ សីហា មហាពិធីបុណ្យ Vu Lan បានប្រព្រឹត្តិទៅនៅវត្ត Tam Chuc ដោយប្រធានបទ “មាតា”។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី បានប្រព្រឹត្តិទៅពិធីខាងវិញ្ញាណ តាមបែបព្រះពុទ្ធសាសនា ការបកស្រាយអត្ថន័យ Vu Lan អុជទៀនតបស្នងសងគុណ បំពាក់ផ្កា និងសូត្រមន្តបួងសួង Vu Lan រួមជាមួយនឹងការសម្តែងសិល្បៈ និងរបាំពិសេស។
មហាពិធីបុណ្យ Vu Lan ផ្សារភ្ជាប់ជាមួយកម្មវិធីកតញ្ញូតាធម៌ និងសុខុមាលភាពសង្គម |
ថ្ងៃនេះ (៣០ សីហា) ជាថ្ងៃពេញបូណ៌មី ខែពិសាខ។ ថ្ងៃនេះត្រូវបានគេស្គាល់ថាជា បុណ្យ Vu Lan តបស្នងសងគុណ ហើយជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា។ ឆ្នាំនេះ នៅតាមវត្តអារាម និងកន្លែងសក្ការបូជានៅទូទាំងប្រទេសបានរៀបចំយ៉ាងមហោឡារិក មហាពិធីបុណ្យ Vu Lan ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ឆ្នាំ ២០២៣។ សកម្មភាពក្នុងពិធីបុណ្យ Vu Lan គឺដើម្បីតបស្នងសងគុណដល់គុណបំណាច់ផ្ដល់កំណើត ចិញ្ចឹមបីបាច់របស់មាតាបិតា ជីដូនជីតា ; ភ្ជាប់ជាមួយកម្មវិធីសប្បុរសធម៌ និងសន្តិសុខសង្គមជាច្រើន។
នាយប់ថ្ងៃទី ២៩ សីហា មហាពិធីបុណ្យ Vu Lan បានប្រព្រឹត្តិទៅនៅវត្ត Tam Chuc ដោយប្រធានបទ “មាតា”។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី បានប្រព្រឹត្តិទៅពិធីខាងវិញ្ញាណ តាមបែបព្រះពុទ្ធសាសនា ការបកស្រាយអត្ថន័យ Vu Lan អុជទៀនតបស្នងសងគុណ បំពាក់ផ្កា និងសូត្រមន្តបួងសួង Vu Lan រួមជាមួយនឹងការសម្តែងសិល្បៈ និងរបាំពិសេស។
ក្នុងឱកាសនេះ វត្តអារាម និងកន្លែងសក្ការបូជាជាង ១២០ កន្លែងនៅភូមិសាស្ត្រទីក្រុង Da Nang បានរៀបចំសកម្មភាពនៃមហាពិធីបុណ្យ Vu Lan។ សកម្មភាពសប្បុរសធម៌ជាច្រើនក៏ត្រូវបានរៀបចំឡើង ឆ្ពោះទៅមនុស្សដែលមានស្ថានភាពរស់នៅលំបាក ជួយឧបត្ថម្ភផ្ដល់អំណោយដល់សិស្សក្រីក្រក្នុងឱកាសឆ្នាំថ្មី។
ពិធីបុណ្យ Vu Lan នាពេលបច្ចុប្បន្ន មិនត្រឹមតែជាពិធីបុណ្យសាសនាប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាលក្ខណៈដ៏ស្រស់ស្អាតខាងវប្បធម៌ស្មារតីរបស់ប្រជាជននៅគ្រប់ទិសទី ឆ្ពោះទៅប្រភពដើម ជាមួយសីលធម៌ "ផឹកទឹក នឹកដល់ប្រភពដើម បរិភោគផ្លែឈើនឹកដល់អ្នកដាំ"៕