មហាសន្និបាតក្រុមប្រឹក្សារសមាគមផ្សាយសម្លេងនិងទូរទស្សរអាស៊ី-ប៉ាស៊ីហ្វិកប្រារព្វឡើង
(VOV)_សម័យប្រជុំលើកទី ៥០ នៃ មហាសន្និបាតក្រុមប្រឹក្សារសមាគម ផ្សាយ សម្លេងនិងទូរទស្សរ អាស៊ី-ប៉ាស៊ីហ្វិក (ABU) ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី ២៨ តុលា នៅរដ្ឋធានីហាណូយ។ សម័យប្រជុំលើកនេះបានទាក់ទាញការចូល រួមរបស់ ដំណាងជាង៥០០នាក់ គឺជាបណ្ដាអ្នកគ្រប់គ្រងជាន់ខ្ពស់ជាង២០០ នៃបណ្ដាអង្គការ ផ្សាយសម្លេង និងទូរទស្សន៍នៅក្នុងតំបន់និងអន្តរជាតិ បណ្ដាអង្គការដៃគូនិងអ្នកឃ្លាំ
មើល ជាច្រើនមកពីប្រទេសនិងតំបន់ដែនដីចំនួន៥០ និងដំណាងជាង២០០នាក់នៅក្នុងប្រទេសបានចូលរួមផងដែរ។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (VOV) |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា៖
“ដំណើរការ Digital កំពុងជានិន្ននាចាំបាច់ដើម្បីបណ្ដាស្ថានីយ៍ផ្សាយសម្លេង ទូរទស្សន៍លើពិភពលោកលើកកំពស់ប្រសិទ្ធភាពផ្សាយព័ត៌មាន ឆ្លើយតបនឹង តម្រូវការព័ត៌មានពហុបែបពហុទិសរបស់ទស្សនិកជន។ ខ្ញុំជឿជាក់ថា នៅសម័យ
ប្រជុំលើកនេះ ជាមួយប្រធានបទ បំរើទស្សនិកជនក្នុងសករាជ Digital នឹងជាឱកាស
ដើម្បីអ្នកតាក់តែងគោលនយោបាយ វាគ្មិននិងអ្នកគ្រប់គ្រងជាន់ខ្ពស់មកពីបណ្ដា
អង្គការសមាជិក ដៃគូចងសម្ព័ន្ធភាពរបស់សមាគមផ្សាយសម្លេងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វីកអាចផ្លាស់ប្តូរពិភាគ្សាចែករំលែកការយល់ដឹងទំនោទស្សនវិស័យនិងដាក់
ចេញ ទិសដៅមានចរិតលក្ខណៈយុទ្ធសាស្ត្រ ក៏ដូចជាកម្មវិធីសកម្មភាពជាក់ស្ដែង សំដៅអភិវឌ្ឍន៍ផ្នែកផ្សាយសម្លេងទូរទស្សន៍ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីពហុភាគីរវាងបញ្ដាអង្គការសមាជិក។”
ព្រឹត្តិការណ៍សំខាន់មួយក្នុងក្របខ័ណ្ឌសម័យប្រជុំគឺពិធីប្រគល់រង្វាន់ ABU
២០១៣ (ABU Prize) សំរាប់បណ្ដាវណ្ណកម្មទូរទស្សន៍ផ្សាយសម្លេងពិសេសបំផុតបាន រៀបចំនាយប់ថ្ងៃទី២៨តុលា៕