មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអាជីវករវ័យក្មេងវៀតណាមលើកទី ៥ អណត្តិ ២០១៤-២០១៧ បានប្រារព្ធឡើង

មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអាជីវករវ័យក្មេងវៀតណាមលើកទី ៥ អណត្តិ ២០១៤-២០១៧ បានប្រារព្ធឡើង  - ảnh 1
មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអាជីវករវ័យក្មេងវៀតណាមលើកទី ៥ អណត្តិ ២០១៤-២០១៧ បានប្រារព្ធឡើង (Image: TNO)


(VOVworld) – នាព្រឹកថ្ងៃទី ៣០ សីហា មហាសន្និបាតតំណាងទូទាំងប្រទេសនៃ សមាគមអាជីវករវ័ក្មេងវៀតណាមលើកទី ៥ អណត្តិ ២០១៤-២០១៧ បានប្រារព្ធឡើង
នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់អាជីវករវ័យក្មេងគំរូចំនួន ១ ពាន់នាក់ ក្នុងទូទាំងប្រទេស។ ថ្លែងមតិនៅពិធីបើកមហាសន្និបាត អគ្គលេខាធិការមជ្ឈឹមសម្ព័ន្ធ យុវជននិងជាអនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធសមាគមយុវជនវៀតណាម លោក Nguyen
Phi Long បានឲ្យដឹងថា៖

“ក្នុងរយៈពេល ២១ ឆ្នាំកន្លងទៅ សមាគមបានអនុវត្តល្អភារកិច្ចរបស់ខ្លួនគឺជាសាមគ្គី ប្រមូលផ្តុំអាជីវករវ័ក្មេងវៀតណាមដើម្បីបង្កើតប្លុកសាមគ្គីភាពក្នុងការកសាងនិងការ
ពារ ប្រទេសជាតិ។ សមាគមបានពង្រីកស្មារតីស្មាកចិត្ររបស់បណ្ដាអាជីវករក្នុង
ដំណាក់ កាលថ្មី ជាពិសេស តាមរយៈសកម្មភាពរបស់សមាគម យើងបានចែករំលែក បទពិសោធន៍ក្នុងការបង្កើតអាជីពិនិងជួយឧបត្ថម្ភការងារធ្វើសំរាប់យុវជនលើទូទាំង
ប្រទេស៕”

មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអាជីវករវ័ក្មេងវៀតណាមលើកបាន វាយតំលៃបូកសាករុបការងាររបស់សមាគមក្នុងអាណត្តិ ២០១១ -​ ២០១៤ ព្រមទាំង កសាងទិសដៅធ្វើសកម្មភាពក្នុងអណត្តិថ្មី ២០១៤-២០១៧។ នាយប់ថ្ងៃទី ៣០ សីហា​
ពិធីប្រគល់រង្វាន់ផ្កាយប្រកមសំរាប់អាជីវករវ័យក្មេងគំរូឆ្នាំ ២០១៤ បានប្រប្រឹត្តទៅ ក្នុង
ក្របខ័ណ្ឌមហាសន្នបាតលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ